Connect with us

កីឡា

Marcus Haber ក្លាយជាកីឡាករទាត់ចូលទី​លឿនជាងគេក្នុងលីគជួយព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាង

បានផុស

នៅ

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកួតឈ្នះ ក្លិបអង្គរថាយហ្គឺរ ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ លទ្ធផល ៦-០ ក្នុងជំនួបសប្ដាហ៍ទី២០ នាល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតដែលចាប់ផ្ដើមនៅវេលាម៉ោង ៦:៣០នាទីល្ងាច ព្រះខ័នរាជស្វាយរៀង បានចាប់ផ្ដើមបានយ៉ាងល្អ ដោយលេង​បានតែ១នាទី ស្មើនឹងវិនាទី៥៥ កីឡាករ Marcus Haber រកគ្រាប់បាល់ដំបូងឱ្យព្រះខ័នរាជស្វាយរៀង ដែលនាំឱ្យរូប​គេក្លាយជាកីឡាករទាត់ចូលទីលឿនជាងគេក្នុងលីគ។ បន្តមកទៀតនៅនាទី១០ ខ្សែការពារ Clyde O’Conell បានរកគ្រាប់ទី២ បានសម្រេចជូនក្រុម រួចក៏ឈានទៅបន្ថែមគ្រាប់ទី៣ ដោយកីឡាករបរទេសទៀតនៅនាទី៤១ លើកនេះ Blasco ជាអ្នកសម្រេចគ្រាប់បាល់បញ្ចូលទី និងបានរក្សាលទ្ធផល ៣-០ ដល់ចប់វគ្គទី១។

ចូលដល់វគ្គទី២ ព្រះខ័នរាជស្វាយរៀង បានព្យាយាមរកគ្រាប់បាល់បន្ថែមទៀត និងរកបានសម្រេចនៅនាទី៥៥ ដោយ ជូ ស៊ិនទី និង ២គ្រាប់ទៀតនៅនាទី៦១ និង៦៤ រកបានដោយ Marucs Haber និង Clyde O’Conell ម្នាក់១គ្រាប់​ទៀត​ដដែល ហើយបានរក្សាលទ្ធផល ៦-០ នេះដល់ចប់ការប្រកួត។

បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង មាន៤៥ពិន្ទុ ខណៈតាមពីក្រោយដោយក្រុមលេខវិសាខា មាន ៣៩ពិន្ទុ ហើយក្រុមលេខ​៣ បឹងកេត មាន ៣៥ពិន្ទុ និងក្រុមលេខ៤ ភ្នំពេញក្រោន មាន ៣៣ពិន្ទុ។

ខេមបូឌានព្រីមៀរលីគនៅសល់ ១ប្រកួតទៀតទើបបញ្ចប់ជុំទី៣ ខណៈកៅអី Top 4 ក៏បានរកឃើញ ៤ក្រុមរួចរាល់​ហើយ គឺព្រះខ័នរាជស្វាយរៀង, វិសាខា, បឹងកេត និងភ្នំពេញក្រោន។ ដូច្នេះក្រុមទាំង៤ នឹងមានសិទ្ធិបន្តទៅប្រកួតវគ្គ ៤ក្រុមចុងក្រោយ ដែលនឹងត្រូវប្រកួតចំនួន ៦ប្រកួតទៀត ដើម្បីសម្រេចជើងឯក ឆ្នាំ២០២២៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម