កីឡា
គ្រូព្រះខ័នរាជស្វាយរៀង និយាយពីកៅអី Top 4 ជាជុំចុងក្រោយ នៃការប្រជែងជើងឯកលីគ ២០២២
លោក Conor Nestor គ្រូបង្វឹក នៃក្លិបព្រះខ័នរាជស្វាយរៀង បានបង្ហាញចំណាប់អារម្មណ៍ទាំងរំពឹងការរំភើប ក៏ដូចជាការព្រួយបារម្ភ បន្ទាប់ពីសម្រេចរកឃើញក្រុមកំពូលទាំង ៤ (Top 4) ដែលជាវគ្គត្រូវប្រកួតដណ្ដើមជើងឯកចុងក្រោយ នៃពានខេមបូឌានព្រីមៀរលីគ រដូវកាល ២០២២។

និយាយដូចនេះបន្ទាប់ពី កាលពីចុងសប្ដាហ៍មុន ភ្នំពេញក្រោន បានក្លាយជាក្រុមចុងក្រោយគេ បន្ទាប់បឹងកេត, វិសាខា និងព្រះខ័នរាជស្វាយរៀង ដែលបានកៅអី Top 4 ដោយបានយកឈ្នះណាហ្គាវើលដ៍ ក្នុងសប្ដាហ៍ទី ២០ មុនសប្ដាហ៍មុនថ្ងៃប្រកួតចុងក្រោយមកថ្ងៃសៅរ៍ ទី ២២ ខាងមុខ។
លោក Conor Nestor បានឲ្យ ‘កម្ពុជាថ្មី’ ដឹងថា «ខ្ញុំគិតថា វាពិតជារំភើបសម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជាជាក់ជាមិនខាន។ កង្វល់មួយរបស់ខ្ញុំ ដែលខ្ញុំបាននិយាយមុនពេលលីគចាប់ផ្ដើម គឺក្រុមមួយចំនួន នឹងមានការប្រកួតក្នុងដីបន្ថែម ដោយសារតែការលេងគ្នាទៅវិញទៅមកសរុបចំនួន ៥ ដង។ ខ្ញុំគិតថា នេះអាចត្រូវបានជៀសវាងជាមួយនឹងការធ្វើផែនការល្អប្រសើរជាងមុន»។

«ជាអកុសលប្រកួតទល់នឹងភ្នំពេញក្រោន និងវិសាខា យើងត្រូវលេងក្រៅដី ច្រើនជាងក្នុងដី។ ជាការពិតណាស់ នេះគឺជាអត្ថប្រយោជន៍ដ៏ធំសម្រាប់ពួកគេ ដូច្នេះយើងត្រូវតែធ្វើឲ្យបានល្អក្នុងដីយើង នៅក្នុងការប្រកួតដែលនៅសល់របស់យើង ដើម្បីព្យាយាម និងធ្វើឲ្យប្រាកដថា យើងទទួលបានពិន្ទុអតិបរមា(៣ពិន្ទុ)នៅក្នុងផ្ទះរបស់យើង»។
សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង នៅកាន់កាប់កំពូលតារាង នៃលីគកំពូលកម្ពុជា ឆ្នាំ ២០២២ ត្រឹមសប្ដាហ៍ទី ២០ ដោយមាន ៤៥ ពិន្ទុ ហើយក្រុមលេខ ២ វិសាខា តាមពីក្រោយ ៦ ពិន្ទុ ហើយក្រុមលេខ ៣ បឹងកេត មាន ៣៥ ពិន្ទុ និងក្រុមលេខ ៤ ភ្នំពេញក្រោន មាន ៣៣ ពិន្ទុ។
ខេមបូឌានព្រីមៀរលីគ នៅសល់ ១ ប្រកួតទៀត ទើបបញ្ចប់ជុំទី ៣ ពោលគឺត្រូវប្រកួតបញ្ចប់ចុងសប្ដាហ៍នេះ។ ក្រោយចប់សប្ដាហ៍នេះ ក្រុមកំពូលទាំង ៤ នឹងមានសិទ្ធិបន្តទៅប្រកួតវគ្គ ៤ ក្រុមចុងក្រោយ ដែលនឹងត្រូវប្រកួតចំនួន ៦ ប្រកួតទៀត ដើម្បីសម្រេចជើងឯក ឆ្នាំ ២០២២៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


