Connect with us

កីឡា

៣​​ចំណុច​​នេះ​ អាំម៉ារីន​ នឹង​​​ធ្វើ​​​ឲ្យ​កក្រើក​​ស្រុក​​ថៃ​ បើ​​ឈ្នះ​កូន​​កាត់​​៣​សាសន៍​​ Nabil​ យប់​​នេះ

បានផុស

នៅ

អេអាំម៉ារីន ភូថង ​​នឹង​កាន់​តែ​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ និង​ធ្វើ​ឲ្យ​កក្រើក​​សង្វៀន​ប្រទេស​ថៃ ប្រសិន​បើ​រូប​គេ​ទទួល​បាន​ជ័យជម្នះ​លើ​កីឡាករ​ម្ចាស់​ស្រុក​ថៃ Nabil Anane យប់​ថ្ងៃ​សុក្រ ទី​១១​ ខែ​វិច្ឆិកា នេះ​ នៅ​សង្វៀន​ល្បី​ឈ្មោះ​ Rajadamnern World Series។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាំង​អ្នក​គាំទ្រ​របស់​ អេអាំម៉ារីន នៅ​ក្នុង​ប្រទេស​កម្ពុជា និង​អ្នក​តាម​ដាន​វិស័យ​កីឡា​ប្រដាល់​នៅ​ប្រទេស​ថៃ​បាន និង​កំពុង​ចាប់​អារម្មណ៍​កូន​ប្រុស​របស់​លោក អេ ភូថង។ «កម្ពុជា​ថ្មី»​សូម​លើក​យក​​កត្តា​៣​ចំណុច​ដែល​​នឹង​កាន់​តែ​ធ្វើ​ឲ្យ​កក្រើក​ប្រទេស​ថៃ ប្រសិន​បើ​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ទទួល​បាន​ជ័យជម្នះ។

ទី១. មិន​ទាន់​ស្គាល់​បរាជ័យ​ដូច​គ្នា​​មួយ​រយៈ​ពេល​ចុង​ក្រោយ

អេអាំម៉ារីន ភូថង មិន​ទាន់​ស្គាល់​បរាជ័យ​ឡើយ​ក្នុង​ការ​ប្រកួត​នៅ​​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា​មួយ​រយៈ​ពេល​កន្លង​ទៅ​នេះ។ រូប​គេ​ទទួល​បាន​ជ័យជម្នះ​​ពីរ​លើក​ជាប់​គ្នា​នៅ​ប្រទេស​ថៃ​ដែល​ធ្វើ​ឲ្យ​អ្នក​រៀប​ចំ​ការ​ប្រកួត និង​​អ្នក​តាម​ដាន​ពិត​ជា​ចង់​ឃើញ​រូប​គេ​ប្រកួត​ទៀត​ណាស់។ ក្រៅ​ពី​វ៉ៃ​នៅ​ថៃ អាំម៉ារីន ក៏​មិន​ទាន់​ស្គាល់​ចាញ់​ដែរ​ក្នុង​ការ​ប្រកួត​នៅ​ក្នុង​ស្រុក​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

Nabil Anane ​ដែល​ជា​កីឡាករ​កូន​កាត់​៣សាសន៍​គឺ​​ថៃ អាហ្សេរី និង​បារាំង​ក៏​មិន​ទាន់​ស្គាល់​បរាជ័យ​ដែរ​ក្នុង​ការ​ប្រកួត​៥​លើក​ចុង​ក្រោយ​ក្នុង​ឆ្នាំ​២០២២​នេះ។ រូប​គេ​ប្រកួត​ឈ្នះ​កីឡាករ​មិត្ត​រួម​ជាតិ​ថៃ​៤​លើក និង​ចុង​ក្រោយ​ឈ្នះ​កីឡាករ​អ៊ីរ៉ង់។ ដោយសារ​ថៃ​មិន​សូវ​មាន​កីឡាករ​ដែល​កម្ពស់​ខ្ពស់ ដូច្នេះ​​ Nabil បាន​ក្លាយ​ជា​ជម្រើស​មួយ​ដើម្បី​ដាក់​ឲ្យ​បង្ក្រាប​អ្នក​លេង​គុន​ខ្មែរ អេអាំម៉ារីន។

ទី​២. ខ្សែ​ក្រវាត់ និង​បទ​ពិសោធ

បើ​និយាយ​ពី​សមិទ្ធផល​វិញ ​ជើង​ខ្លាំង​ទាំង​ពីរ​ក៏​​សុទ្ធ​តែ​ទទួល​បាន​ជោគជ័យ​ដូច​គ្នា។ កីឡាករ Nabil Anane ជា​ម្ចាស់​ខ្សែ​ក្រវាត់​​មួយ​ថៃ​ WBC ខណៈ អេអាំម៉ារីន ភូថង ជា​ម្ចាស់​ខ្សែ​ក្រវាត់​នៅ​សង្វៀន​ទូរទស្សន៍​ហង្សមាស​ដែល​មាន​ប្រាក់​រង្វាន់​១​ម៉ឺន​ដុល្លារ​អាមេរិក។ យ៉ាង​ណា ខុស​គ្នា​ត្រង់​ថា កីឡាករ​កម្ពុជា​ឈ្នះ​ខ្សែ​ក្រវាត់​ក្នុង​ស្រុក ហើយ​កីឡាករ​ថៃ​ឈ្នះ​ខ្សែ​ក្រវាត់​មួយ​ថៃ​អន្តរជាតិ។ និយាយ​ពី​បទ​ពិសោធ​វិញ អ្នក​ទាំង​ពីរ​មាន​ស្ថិតិមិន​លើស​ខ្វះ​គ្នា​ប៉ុន្មាន​ឡើយ។  Nabil អាយុទើប​១៨​ឆ្នាំ ប៉ុន្តែ​ប្រកួត​បាន​ខ្ទង់​៥០​ដង​ហើយ ខណៈ អេអាំម៉ារីន អាយុទើប​១៨​ឆ្នាំ​ដែរ ហើយ​មាន​បទ​ពិសោធ​ឡើង​សង្វៀនប្រហែល​ជា​៤០​លើក។

Nabil ពេល​ទាត់​លើ​ដៃ​គូ

ទី​៣. ជួប​អ្នក​ខ្ពស់​​ពិត​​

នេះ​ជា​លើក​ដំបូង​ក្នុង​អាជីព​ហើយ​សម្រាប់ អេអាំម៉ារីន ភូថង ក្នុង​ការ​ជួប​ដៃ​គូ​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​ខ្លួន ហើយ​ក៏​អាច​និយាយ​បាន​ថា ជា​លើក​ដំបូង​សម្រាប់​កីឡាករ Nabil Anane ដែល​ជា​ដៃ​គូ​ខ្ពស់​ប្រហាក់​ប្រហែល​ខ្លួន​។ អេអាំម៉ារីន មាន​កម្ពស់​១.៨៥​ម៉ែត្រ ខណៈកីឡាករ​ថៃ​មាន​កម្ពស់​១.៨៧​ម៉ែត្រ។ អ្នក​ទាំង​ពីរ​ពូកែ​ជង្គង់​ និង​ទាត់​ដូច​គ្នា ដូច្នេះ​​នៅ​ពេល​​ជួប​ដៃ​គូ​ខ្ពស់​ដូច​គ្នា​បែប​នេះ តើ​នរណា​ធ្វើ​បាន​ល្អ​ជាង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

តើវៀតណាម និយាយអ្វីខ្លះ ជុំវិញសមយុទ្ធ «នាគមាស» កម្ពុជា-ចិន?

ចរាចរណ៍១៩ នាទីutes មុន

នគរបាលដែលបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃត្រូវបណ្ដេញចេញពីក្របខណ្ឌ និងបញ្ជូនទៅតុលាការនៅព្រឹកនេះ

សន្តិសុខសង្គម៥១ នាទីutes មុន

ស្ត្រីម្នាក់ធ្លាក់ពីអគារខុនដូជាន់ទី១៩ បាត់បង់ជីវិតភ្លាមៗ

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

ចប់ការចរចានៅតួកគីភ្លាម, ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុប៤ប្រទេស ទាញទូរស័ព្ទ call ទៅ ត្រាំ ភ្លែត

សេចក្ដីជូនដំណឹង៥៧ នាទីutes មុន

ឧកញ៉ា ឡេង និមល ដឹកដៃភរិយា ធ្វើម្ហូបតុងយ៉ាំបង្កង ១ខ្ទះត្នោតធំឲ្យកូនៗប្រមាណ ២០០នាក់ក្នុងមណ្ឌលមែកឈើ

Sokha Hotels

ព័ត៌មានពេញនិយម