Connect with us

កីឡា

ឥណ្ឌូណេស៊ី ត្រៀមធ្វើពិធីផ្ដល់សញ្ជាតិកូនកាត់ ២ រូប សម្រាប់ប្រកួត AFF Cup 2022

បានផុស

នៅ

សហព័ន្ធ​កីឡាបាល់ទាត់​ឥណ្ឌូណេស៊ី ត្រៀម​ធ្វើ​ពិធី​ផ្ដល់​សញ្ជាតិ​ដល់​កីឡាករ​កូនកាត់ ២ នាក់ គឺ​កូនកាត់​អេ​ស្ប៉ា​ញ និង​កូនកាត់​បែលហ្ស៊ិក ដើម្បី​បញ្ចូល​ឈ្មោះ​ទៅ​ក្នុង​កា​ប្រកួត​ជើងឯក​អាស៊ាន (AFF Mitsubishi Electric Cup 2022) នៅ​ខែ​ធ្នូ​ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​បញ្ជាក់​ដោយ​សហព័ន្ធ​ដដែល ពិធី​សច្ចាប្រណិធាន​របស់​កីឡាករ​ទាំងពីរ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៧ ខែ​វិច្ឆិកា ឆ្នាំ ២០២២ ស្អែក​នេះ នោះ​គឺ​កីឡាករ Jordi Amat Maas ជា​កូនកាត់​អ៉េ​ស្បា​ញ និង​កីឡាករ Shayne Elian Jay Pattynama ជា​កូនកាត់​បែលហ្ស៊ិក។

កីឡាករ​ទាំងពីរ បាន​ឆ្លងកាត់​ដំណើរការ​ជា​បន្តបន្ទាប់​ជាច្រើន។ ចាប់ផ្ដើម​ជាមួយ​នឹង​ការ​សម្ភាសន៍​នៅ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​រដ្ឋ (BIN) បន្ទាប់មក​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ហ្សា​កាតា ពួកគេ​ក៏បាន​ទទួល​អនុសាសន៍​ពី​គណៈកម្មការ III និង​គណៈកម្មការ X នៃ DPR RI ផង​ដែរ។

ទីបំផុត នៅ​ថ្ងៃ​ទី ០៩ ខែ​វិច្ឆិកា ឆ្នាំ ២០២២ ក្រឹត្យ​របស់​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ត្រូវ​បាន​ចុះហត្ថលេខា​ដោយ លោក Joko Widodo។

កីឡាករ Jordi Amat Maas (ខ្សែ​ការពារ​កណ្ដាល) គឺជា​កូនកាត់​អ៉េស្បាញ បច្ចុប្បន្ន​មាន​វ័យ ៣០ ឆ្នាំ ដោយ​មាន​ជីដូន​ជា​ជនជាតិ​ឥណ្ឌូណេស៊ី។ គេ​ធ្លាប់​លេង​ឲ្យ​ក្លិប​ល្បីៗ​ដូចជា Espanyol, Rayo Vallecano, Swansea City, Betis និង​បច្ចុប្បន្ន​លេង​ឲ្យ Johor Darul Ta’zim របស់​ម៉ាឡេស៊ី។ គេ​ធ្លាប់​ជាប់​ជម្រើស​ជាតិ​យុវជន​អ៉េ​ស្បា​ញ តាំងពី​ឈុត U-16 រហូតដល់ U-21។

កីឡាករ Sandy Harry Walsh (ខ្សែ​ការពារ​ស្លាប​ស្ដាំ និង​កណ្ដាល) គឺ​កូនកាត់​បែ​ល​ហ្សិ​ក បច្ចុប្បន្ន​មាន​វ័យ ២៧ ឆ្នាំ ដោយមាន​ម្ដាយ​ជា​ជនជាតិ​ឥណ្ឌូណេស៊ី កាត់​ហូឡង់។ គេ​ធ្លាប់​ជា​យុវជន​របស់ Anderlecht និង​បច្ចុប្បន្ន​លេង​ឲ្យ​ក្លិប K.V. Mechelen នៃ​លីគ​កំពូល​បែលហ្សិក។ គេ​ធ្លាប់​ជាប់​ជម្រើស​ជាតិ​យុវជន​ហូឡង់ តាំងពី​ឈុត U-15 រហូតដល់ U-20។

លោក Mochamad Iriawan ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ឥណ្ឌូណេស៊ី បាន​បង្ហាញ​ទំនុក​ចិត្ត​ថា ការ​ចូលរួម​របស់ Sandy និង Jordi នឹង​បន្ថែម​ភាព​រឹងមាំ​ដល់​ក្រុម​ជម្រើស​ជាតិ។

ឥណ្ឌូណេស៊ី ក៏​ជា​ក្រុម​រួម​ពូល A ជាមួយ​កម្ពុជា, ថៃ, ហ្វីលីពីន និង​ព្រុយណេ ផង​ដែរ ក្នុង​ពានរង្វាន់​បាល់ទាត់​ធំ​ជាងគេ​ប្រចាំ​តំបន់​មួយ​នេះ។ ក្រុម​រហស្សនាម ‘មហា​គ្រុឌ’ មួយ​នេះ នឹង​ជួប កម្ពុជា នៅ​ប្រកួត​ទី ២ ត្រូវ​នឹង​ថ្ងៃ​ទី ២៣ ខែ​ធ្នូ ឆ្នាំ ២០២២ នា​ទឹកដី​ប្រទេស​ឥណ្ឌូណេស៊ី៕

ប្រភព ៖ សហព័ន្ធ​បាល់ទាត់​ឥណ្ឌូណេស៊ី-PSSI.org

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម