កីឡា
Ronaldo បង្ហាញចេតនាចង់ត្រលប់ទៅ Real Madrid រយៈពេល ៦ ខែ ជំនួស Benzema កំពុងរបួស
Cristiano Ronaldo ត្រូវបានគេរាយការណ៍ថា ចង់បញ្ចប់សុបិនអាក្រក់របស់ខ្លួននៅ Manchester United ហើយត្រលប់ទៅ Real Madrid វិញយ៉ាងអស្ចារ្យ។

កីឡាករវ័យ ៣៧ ឆ្នាំ បានចោទប្រកាន់ ក្លិបបិសាចក្រហម ថា បានក្បត់នឹងខ្លួន នៅក្នុងបទសម្ភាសន៍ជាមួយ លោក Piers Morgan កាលពីសប្ដាហ៍មុន។ ហើយចំពេលមាន នៃការសម្ភាសន៍នោះ Ronaldo ឥឡូវបានបង្ហាញចេតនាចង់ទៅក្លិបយក្សអេស្ប៉ាញ ក្នុងកិច្ចសន្យារយៈពេល ៦ ខែ នេះបើយោងតាម dailymail។
សារព័ត៌មានអេស្ប៉ាញបានអះអាងថា Ronaldo ចង់ត្រលប់ទៅ Bernabeu វិញ ក្នុងខែមករា ក្នុងនាមជាអ្នកជំនួស Karim Benzema ដែលកំពុងរងរបួស។ ម្ចាស់ពាន Ballon d’Or ត្រូវបង្ខំចិត្តដកខ្លួនចេញពីក្រុមជម្រើសជាតិបារាំង ក្រោយពីរបួសភ្លៅ។

Man United កំពុងស្វែងរកការបញ្ចប់កិច្ចសន្យារបស់ Ronaldo ក្នុងរយៈពេលមុន ៧ ខែ ដោយមិនបង់ប្រាក់ ១៦ លានផោន ដែលត្រូវបានគេព្យាករណ៍ថា នឹងទៅដល់ដៃ Ronaldo នៅខែមិថុនា ឆ្នាំ ២០២៣ នោះទេ។
ក្លិបជឿថា Ronaldo បានរំលោភលើលក្ខខណ្ឌការងាររបស់ខ្លួន ជាមួយនឹងការរិះគន់របស់គេចំពោះម្ចាស់ក្លិបជនជាតិសហរដ្ឋអាមេរិក, អ្នកចាត់ការ Erik ten Hag, ហេដ្ឋារចនាសម្ព័ន្ធរបស់ក្លិប, មិត្តរួមក្រុម និងអតីតកីឡាករបិសាចក្រហម រួមទាំង Wayne Rooney និង Gary Neville ជាដើម។
Ronaldo ត្រូវបានគេរំពឹងថា នឹងចូលរួមសម្រាប់ព័រទុយហ្គាល់ ទល់នឹង ហ្គាណា ក្នុងការប្រកួតបើកឆាក World Cup របស់ពួកគេនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ។
មានការព្រួយបារម្ភថា ការមានរឿងបែបនេះអាចជាការរំខានពីយុទ្ធនាការ World Cup របស់គេ។ ទោះជាយ៉ាងណាក៏ដោយ ប្រធានក្រុមព័រទុយហ្គាល់ ចង់សង្កត់ធ្ងន់ថា គេផ្ដោតលើការព្យាយាមជួយប្រទេសរបស់ខ្លួនឲ្យឈ្នះ World Cup។
នៅលើ Instagram, Ronaldo បានបង្ហោះថា «ថាមពលល្អ អារម្មណ៍ល្អ ការតាំងចិត្តដូចគ្នា និងការផ្ដោតអារម្មណ៍ដូចគ្នាដែលយើងដាក់ចូលទៅក្នុងបញ្ហាប្រឈមនីមួយៗ»៕
ប្រភព ៖ dailymail.co.uk
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


