កីឡា
ក្រសួងមហាផ្ទៃ ដាច់មេដាយក្រុមលេខ ២ ជាងពាក់កណ្ដាល ត្រឹមថ្ងៃទី ៣ នៃព្រឹត្តិការណ៍កីឡាជាតិលើកទី ៣
ក្រុមសមាគមកីឡាក្រសួងមហាផ្ទៃ បាននិងកំពុងបន្តនាំមុខចំនួនមេដាយសរុប ហើយដាច់ជាងពាក់កណ្ដាលលើកក្រុមលេខ សម្រាប់ថ្ងៃទី ៣ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី ៣ និងកីឡាជនពិការជាតិ លើកទី ១ ឆ្នាំ ២០២២។

ដោយមានកីឡាចំនួន ១៦ ប្រភេទ ដំណើរការប្រកួតជាបណ្ដើរៗ និងបានបញ្ចប់ផងដែរហើយនោះ គេឃើញក្រសួងមហាផ្ទៃ ឈ្នះមេដាយច្រើនជាងគេ ទាំងមេដាយមាស ប្រាក់ និងសំរឹទ្ធ ពោលគឺ បានឈ្នះមេដាយមាស ២៨ គ្រឿង, ប្រាក់ ១៧ គ្រឿង និងសំរឹទ្ធ ២០ គ្រឿង សរុប ៦៥ គ្រឿង ដាច់ក្រុមលេខ ២ ក្រសួងការពារជាតិ គ្រប់មេដាយដល់ទៅជាងពាក់កណ្ដាល។

ក្រសួងការពារជាតិ ដែលជាក្រុមខ្លាំងផងដែរនោះ ទើបតែហក់ឡើងមកលេខ ២ ក្រោយរកមេដាយសរុប ២២ គ្រឿង ក្នុងនោះមេដាយមាស ១៤ គ្រឿង, ប្រាក់ ៤ គ្រឿង និងសំរឹទ្ធ៩ គ្រឿង។ តាមពីក្រោយក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលរកបានមេដាយមាស ១៣ គ្រឿង, មេដាយប្រាក់ ១៥ គ្រឿង និងមេដាយសំរឹទ្ធ ១២ គ្រឿង សរុប ៤០ គ្រឿង។

ខាងក្រោមគឺជាតារាងមេដាយសរុប គិតត្រឹមថ្ងៃប្រកួតទី ៣ ៖

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ចាប់ពីថ្ងៃទី ២១ និងថ្ងៃទី ៣០ ខែវិច្ឆិកា ដើម្បីអបអរសាទរក្នុងពិធីបើកការប្រកួតកីឡាជាតិ លើកទី ៣។ ក្នុងព្រឹត្តិការណ៍នេះមានកីឡាចំនួន ៤៥ ប្រភេទ រាប់ទាំងកីឡាជនពិការ ដើម្បីឲ្យប្រកួតប្រជែងដណ្ដើមមេដាយ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


