កីឡា
ពិធីបិទកីឡាជាតិ និងកីឡាជាតិជនពិការ នឹងមានទស្សនីយភាពដ៏អស្ចារ្យ មិនចាញ់ពិធីបើក
ការប្រកួតកីឡាជាតិ លើកទី ៣ និងកីឡាជាតិជនពិការ លើកទី ១ ឆ្នាំ ២០២២ បានដំណើរការប្រកួតរយៈពេល ១ សប្ដាហ៍មកហើយ ដោយប្រភេទកីឡាមួយចំនួន ត្រូវបានបញ្ចប់ការប្រកួតជាបន្តបន្ទាប់ ខណៈប្រភេទកីឡាជាច្រើនទៀត នឹងត្រូវបន្តរហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ទើបបញ្ចប់ រួមជាមួយការរៀបចំពិធីបិទព្រឹត្តិការណ៍ដ៏ធំនេះតែម្ដង ដែលនឹងប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ពិធីបិទនេះដែរ នឹងមានទស្សនីយភាពដ៏អស្ចារ្យជាច្រើន មិនចាញ់ពិធីបើក កាលពីថ្ងៃទី ២១ ខែវិច្ឆិកាកន្លងទៅឡើយ។ នេះបើតាមការគូសបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ (CAMSOC) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោយបញ្ចប់កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំពិធីកីឡាជាតិ និងកីឡាជាតិជនពិការ នៅល្ងាចថ្ងៃទី ២៥ ខែវិច្ឆិកា ម្សិលមិញ ក្រោមការដឹកនាំរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ត្រៃយ៍ CAMSOC និងជាប្រធាន NOCC។

លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា កិច្ចប្រជុំចម្រុះថ្ងៃនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សាលារាជធានីភ្នំពេញ លោកនាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកផ្នែកសន្តិសុខសណ្ដាប់ធ្នាប់ និងគណៈកម្មការពាក់ព័ន្ធទាំងអស់ ដើម្បីជួបជុំពិភាក្សា និងរកដំណោះស្រាយនូវចំណុចខ្វះខាតមួយចំនួនក្នុងពិធីបើក ដើម្បីត្រៀមរៀបចំពិធីបិទនាថ្ងៃទី ៣០ ខែវិច្ឆិកា ចុងសប្ដាហ៍នេះ ឲ្យមានភាពអធិកអធម និងអស្ចារ្យ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍បានឲ្យដឹងថា «យើងសង្កេតឃើញ នៅពេលពិធីបើក យើងជោគជ័យក្នុងការសម្ដែង ជោគជ័យក្នុងការរៀបចំ និងការងារមួយចំនួនទៀត ដែលយើងបានដឹងទាំងអស់គ្នា ប៉ុន្តែចំណុចដែលយើងមានការខ្វះខាត ក៏យើងត្រូវតែត្រៀមលក្ខណៈដែរ។ សំខាន់ជាងគេ គឺសុវត្ថិភាព និងសន្តិសុខសណ្ដាប់ធ្នាប់តែម្ដង ដែលជាគោលការណ៍សំខាន់របស់លោកបណ្ឌិតរដ្ឋមន្ត្រី សូម្បីការឧបត្ថម្ភទឹកសុទ្ធ និងអ្វីផ្សេងទៀត ក៏ត្រូវគិតគូរ និងយកចិត្តទុកដាក់ផងដែរ»។
«ជារួមយើងសង្កេតឃើញថា ពិធីបើក បានបំផ្ទុះនូវព័ត៌មានដ៏ធំមួយ សម្រាប់ពិធីបើករបស់យើង ហើយនៅក្នុងពិធីបិទនេះ ក៏យើងនឹងធ្វើឲ្យមានអ្វីមួយអស្ចារ្យបន្ថែមទៀត សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋរបស់យើងទូទាំងប្រទេស តាមរយៈបណ្ដាញផ្សព្វផ្សាយ និងបណ្ដាញសង្គម។ យើងឃើញការមកដល់របស់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជន ស.ស.យ.ក របស់យើងក៏បានចូលរួមយ៉ាងច្រើនកុះករ និងផ្ដល់នូវភាពសប្បាយរីករាយទៀតផង»។ លោក វ៉ាត់ ចំរើន បន្ថែម។
ចុងក្រោយ លោកមានប្រសាសន៍ថា សម្រាប់ពិធីបិទកីឡាជាតិ លើកទី ៣ និងកីឡាជាតិជនពិការ លើកទី ១ នាថ្ងៃពុធសប្ដាហ៍ក្រោយនេះ នឹងមានរៀបចំនូវទស្សនីយភាពជាច្រើន និងមានការចូលរួមពីតារាចម្រៀងល្បីៗក្នុងប្រទេសកម្ពុជា និងការសម្ដែងមួយចំនួនទៀត ដែលជាការសម្ដែងដើម្បីផ្ដល់នូវក្ដីសង្ឃឹមសម្រាប់យុវជនកម្ពុជានាថ្ងៃអនាគត។ ពិសេសការផ្ដល់នូវភាពត្រចះត្រចង់ នៃការរក្សានូវសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា ឆ្ពោះទៅអនាគតដ៏រុងរឿងមួយ ស្របតាមនិយាមព្រឹត្តិការណ៍អន្តរជាតិធំៗ ទាំងកីឡាអាស៊ី និងកីឡាអូឡាំពិក គឺត្រូវបញ្ចប់ដោយក្ដីសង្ឃឹម៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


