កីឡា
ក្រុមបាល់ទាត់នារីស្វាយរៀងឈ្នះមេដាយមាសកីឡាជាតិ ទទួលបានការឧបត្ថម្ភពីឯកឧត្តម ឌី វិជ្ជា និងលោកជំទាវម្នាក់ៗ៤០ម៉ឺនរៀល
ក្រុមបាល់ទាត់នារីជម្រើសខេត្តស្វាយរៀងបានឈ្នះមេដាយមាសពីព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសនារីខេត្តសៀមរាបដោយលទ្ធផល ៥-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ នាព្រឹកថ្ងៃទី២៩ វិច្ឆិកា នេះនៅកីឡដ្ឋានរបស់ក្លឹបបាល់ទាត់បឹងកេត។

ដើម្បីជាការអបអរសាទរ និងលើកទឹកចិត្តដល់ក្រុមនារីខេត្តស្វាយរៀងដែលទទួលបានមេដាយមាស ពីកីឡាជាតិ លើកទី៣ ឆ្នាំ២០២២នេះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់តំណាងចុះជួបសួរសុខទុក្ខ និងឧបត្ថម្ភថវិកាលើកទឹកចិត្តដល់ក្រុមកីឡាការិនី និងមន្ត្រី ចំនួន២២នាក់ ដោយម្នាក់ៗទទួលបានថវិកា៤០ម៉ឺនរៀលដូចគ្នា។ ការឧបត្ថម្ភលើកទឹកចិត្តជាថវិកាសរុប៨,៨លានរៀលនេះសម្រាប់ការប្រឹងប្រែងហ្វឹកហាត់យ៉ាងសកម្ម រហូតទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់នាំមកនូវមេដាយមាស ចំណាត់ថ្នាក់លេខ១ ជូនខេត្តស្វាយរៀងផ្នែកវិញ្ញាសាបាល់ទាត់នារីថ្នាក់ជាតិនេះ។

វិញ្ញាសាបាល់ទាត់នារីក្នុងកីឡាជាតិ លើកទី៣នេះត្រូវបានបែងចែកជា៣ពូលគឺ៖
- ពូល A៖ កំពង់ស្ពឺ, បាត់ដំបង, ព្រៃវែង និង កំពង់ធំ
- ពូល B៖ ស្វាយរៀង, កំពង់ឆ្នាំង, កណ្តាល និង ត្បូងឃ្មុំ
- ពូល C៖ បន្ទាយមានជ័យ, សៀមរាប និង កំពង់ចាម។

បន្ទាប់ពីឆ្លងកាត់ការប្រកួតសន្សំពិន្ទុក្នុង គឺក្រុមនារីខេត្តកំពង់ស្ពឺ បាត់ដំបង ស្វាយរៀង និងខេត្តសៀមរាប បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
- ក្រុមនារីខេត្តស្វាយរៀង ៤-០ ខេត្តបាត់ដំបង នៅវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា
- ខេត្តកំពង់ស្ពឺ ០-១ ខេត្តសៀមរាប នៅកីឡដ្ឋានស្តាតចាស់។

នៅវគ្គផ្តាច់ព្រ័ត្រ ក្រុមនារីខេត្តស្វាយរៀងនៅតែធ្វើបានល្អដោយទទួលបានជ័យជម្នះលើក្រុមនារីខេត្តសៀមរាប ដោយលទ្ធផល ៥-១ កាលពីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា កីឡដ្ឋាន Cambodia Airway ដើម្បីក្លាយជាម្ចាស់មេដាយកីឡាជាតិ លើកទី៣ ឆ្នាំ២០២២នេះ៕

ប្រែសម្រួល៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ