កីឡា
សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តទាំងអ្នកឈ្នះនិងចាញ់ឲ្យខំប្រឹងបន្ថែមទៀត
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជានាចក្រកម្ពុជា បានក្នុងពិធីបិទកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ឆ្នាំ២០២២ បានលើកទឹកចិត្តឲ្យអ្នកទទួលបានជយលាភី ត្រូវបន្ដការខំប្រឹង ខណៈអ្នកចាញ់ កុំបាក់ទឹកចិត្ត គឺខំប្រឹងបន្ថែមទៀតដើម្បីអភិវឌ្ឍសមត្ថភាពឆ្ពោះទៅរកជោគជ័យថ្ងៃអនាគត។

សម្ដេចតេជោបានផ្ដាំផ្ញើដល់អត្តពលិកទាំងអស់ថា ៖«ខ្ញុំសូមរំលឹកដល់ក្មួយៗកីឡាករ កីឡាការិនីថា ការឈ្នះចាញ់ពីការប្រកួតកីឡា គឺជាមេរៀននិងបទពិសោធ សម្រាប់ក្មួយៗ ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរ ដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈកីឡាបន្ថែមទៀត។ ផ្ទុយទៅវិញ ការអាក់អន់ចិត្ត ឬការបាក់ទឹកចិត្តដោយសារការចាញ់ក្នុងការ ប្រកួតអាចធ្វើឱ្យក្មួយៗបាត់បង់នូវការតស៊ូនិងការខិតខំប្រឹងប្រែង បន្តដើម្បីយកឈ្នះក្នុងការប្រកួតនៅពេលអនាគត។ ចំពោះអ្នកឈ្នះត្រូវបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីរក្សាគុណផលកីឡារបស់ខ្លួនសម្រាប់ឈានដល់ការដណ្តើមបានជ័យជម្នះជូនជាតិមាតុភូមិក្នុងការប្រកួតកម្រិតអន្តរជាតិ»។

កីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ត្រូវបានរៀបចំឡើង ដើម្បីជាវាស់ស្ទង់ និងជាការសាកល្បងលើកចុងក្រោយ សម្រាប់គណៈកម្មការរៀបចំ ពិសេសហព័ន្ធកីឡាជាតិទាំងអស់ ដោយរៀបចំតាមលំណែ និងទម្រង់ នៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដើម្បីបាញ់ឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូង នាឆ្នាំ២០២៣៕




អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


