កីឡា
បាល់ទាត់កីឡាជាតិ រកឃើញ ៤ ក្រុម ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទាំងបុរស-នារី
ការប្រកួតកីឡាជាតិ លើកទី ៣ លើប្រភេទកីឡាបាល់ទាត់ វិញ្ញាសាបុរស-នារី បានរកឃើញក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាផ្លូវការហើយ បន្ទាប់ពីចំណាយពេលប្រកួត ៦ ថ្ងៃរួចមក។

ជាលទ្ធផល បាល់ទាត់នារី ក្រុមទាំង ៤ ដែលបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រួមមាន ខេត្តស្វាយរៀង, កំពង់ស្ពឺ, បាត់ដំបង និងខេត្តសៀមរាប។ ដោយឡែកបាល់ទាត់បុរស ក្រសួងការពារជាតិ, ខេត្តព្រៃវែង, ខេត្តកំពង់ឆ្នាំង និងខេត្តកោះកុង ជាក្រុមឡើងវគ្គបន្ត។

ក្រុមទាំង ៨ (បុរស-នារី) បានឡើងតាមរយៈរូបមន្តប្រកួតវិលជុំសន្សំពិន្ទុក្នុងពូល ក្រុមលេខ ១ ប្រចាំពូលទាំង ៣ នឹងបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បូកនឹងក្រុមលេខ ២ ល្អ ចំនួន ១ ក្រុម។

សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាល់ទាត់នារី ស្វាយរៀង ត្រូវជួប បាត់ដំបង ខណៈ កំពង់ស្ពឺ ត្រូវជួប សៀមរាប។ ចំពោះបាល់ទាត់បុរស ក្រសួងការពារជាតិ ត្រូវជួប ព្រៃវែង ដោយឡែក កោះកុង ត្រូវជួប កំពង់ឆ្នាំង។ ការប្រកួត នឹងធ្វើឡើងនៅថ្ងៃទី ២៦ ខែវិច្ឆិកាខាងមុខ ដើម្បីរកក្រុមឈ្នះទៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


