កីឡា
របៀប ២ យ៉ាង អាចឲ្យ ព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកលីគកំពូលកម្ពុជា ២០២២
ការប្រកួតដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជា បានកៀកទៅនឹងដល់ទីបញ្ចប់ហើយនៅចុងសប្ដាហ៍នេះ ខណៈគេមើលឃើញ ៣ ក្រុម កំពុងប្រជែងគ្នាក្នុងការឈ្នះសម្រាប់រដូវកាល ២០២២។

ភ្នំពេញក្រោន, វិសាខា និងព្រះខ័នរាជស្វាយរៀង គឺជាក្រុមកំពូលទាំង ៣ ដែលត្រូវកាត់សេចក្ដីរកម្ចាស់ជើងឯកនៅថ្ងៃចុងក្រោយ ដែលគ្រោងធ្វើនៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២២ ស្អែកនេះ តាមរយៈ ភ្នំពេញក្រោន ជួប បឹងកេត រីឯ ព្រះខ័នរាជស្វាយរៀង ជួប វិសាខា។
ព្រះខ័នរាជស្វាយរៀង គឺជាក្រុមនាំកំពូលតារាងយូរជាងគេចាប់តាំងពីលីគចាប់ផ្ដើម យ៉ាងណាមិញនៅក្នុងជុំទី ៤ ដែលជាវគ្គប្រជែងសម្រាប់តែក្រុមកំពូល ៤ (Top 4) បែរជាភ្លាត់ចាញ់ ៤ ប្រកួតជាប់ៗគ្នា រហូតដល់បាត់បង់តំណែងកំពូលតារាង ធ្លាក់មកលេខ ២ និងបន្តធ្លាក់មកលេខ ៣។

យ៉ាងណាមិញ កាលពីសប្ដាហ៍មុន ក្រុមមកពីខេត្តស្វាយរៀងមួយនេះ ក៏បានត្រលប់មករកការឈ្នះវិញ និងធ្វើឲ្យក្លិបនៅតែមានសង្ឃឹម ប្រជែងជើងឯក ដោយទាំង ៣ ក្រុមមាន ៤៩ ពិន្ទុដូចគ្នា ប៉ុន្តែចាញ់ឈ្នះគ្នាត្រង់រូបមន្ត Hea to Head ភ្នំពេញក្រោន មានប្រៀបជាងគេ។
តើមានលក្ខខណ្ឌអ្វីខ្លះទើប ព្រះខ័នរាជស្វាយរៀង អាចឈ្នះជើងឯក?
មានតែ ២ លក្ខខណ្ឌប៉ុណ្ណោះ ដែលនាំក្រុមតំណាងឲ្យខេត្តស្វាយរៀងមួយនេះ អាចគ្រងជើងឯកលីគបាន។
– ទី១-គឺព្រះខ័នរាជស្វាយរៀង ត្រូវតែយកឈ្នះ ក្លិបវិសាខា ជាដាច់ខាត ហើយត្រូវរង់ចាំឃើញ ភ្នំពេញក្រោន ចាញ់ បឹងកេត ដូចគ្នាផងដែរ។
– ទី២-គឺព្រះខ័នរាជស្វាយរៀង ត្រូវតែយកឈ្នះ ក្លិបវិសាខា ជាដាច់ខាត ហើយត្រូវរង់ចាំឃើញ ភ្នំពេញក្រោន ស្មើ បឹងកេត ដូចគ្នាផងដែរ។
ចាំមើលថា តើព្រះខ័នរាជស្វាយរៀង អាចគ្រងជើងឯកបានដែរឬទេ ខណៈបានខិតខំប្រឹងប្រែងឈរកំពូលតារាងតាំងពីដើមរដូវកាល? មានតែរង់ចាំទស្សនានៅថ្ងៃស្អែក ដែលនឹងចាប់ផ្ដើមប្រកួតដំណាលគ្នានាវេលាម៉ោង ៦ និង ៣០ នាទីល្ងាចតទៅ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


