កីឡា
ការប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិ គ្រោងរៀបចំឡើងវិញ នាថ្ងៃទី២៣ មករានៅខេត្តសៀមរាប
ភ្នំពេញ ៖ ការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០គ្រោងនឹងរៀបចំឡើងវិញ នាថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅខេត្តសៀមរាប បន្ទាប់ពីលើកពេលកាលពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ដោយសារវិបត្តិជំងឺកូវីដ-១៩។

បើតាមលោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ម្សិលមិញនេះថា ក្រោមគម្រោងជំនួយឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ត្រូវបានធ្វើឡើងតាមគម្រោងផែនការ ដើម្បីបន្តដំណើរការអភិវឌ្ឍន៍គុណភាពបច្ចេកទេស និងសម្រិតសម្រាំងកីឡាករ កីឡាការិនីប្រកបដោយគុណភាព ដើម្បីត្រៀមចូលរួមប្រកួតប្រជែងនៅក្នុងស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសវៀតណាម ក៏ដូចជាសម្រួចគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជាជាលើដំបូង។

ចំពោះប្រភេទវិញ្ញាសា ដែលត្រូវដាក់ឪ្យប្រកួតមានដូចជា ១. កង់គួកបុរសថ្នាល (Man Junior Road Bike) ២. កង់គួកបុរសឈុតធំ(Man Elte Road Bike) ៣. កង់គួកបុរស(Man Master Road Bike) ៤. កង់ភ្នំបុរសថ្នាល(Man Junior Mountain Bike) ៥. កង់ភ្នំបុរសឈុតធំ(Man Elite Mountain Bike) ៦. កង់ភ្នំនារី(Women Mountain Bike) ៧. កង់ភ្នំបុរស(Man Master Mountain Bike) ។

សូមបញ្ជាក់ថា ការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ឡើងវិញនេះ គឺបន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងស្តីពីការបើកដំណើរការឡើងវិញ នូវអាជីវកម្មក្លឹបហាត់ប្រាណ និងលេងកីឡាដើម្បីសុខភាព ការប្រកួតលីគ និងការប្រមូលផ្ដុំរបស់ក្រុមជម្រើសជាតិជាជំហានៗ ក្រោយព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបានបញ្ចប់ ដោយត្រូវគោរពតាមវិធានសុវត្តិភាពសុខភាពរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់៕
ដោយ ៖ វិសិទ្ធ

សូមចុចអាន ៖ អាជ្ញាធរ ចេញលិខិតកោះហៅគ្រូហុងស៊ុយ ដែលផ្សព្វផ្សាយស្ទីកឃ័រ (កាត់ឆុង)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


