ព័ត៌មានជាតិ
សហព័ន្ធកីឡាទោចក្រយាន គ្រោងនឹងរៀបចំកម្មវិធីសប្បុរសធម៌ «ជិះកង់ដើម្បីកុមារកម្ពុជា» ជាលើកទី៣
សហព័ន្ធកីឡាទោចក្រយានកម្ពុជា គ្រោងនឹងរៀបចំកម្មវិធីសប្បុរសធម៌ «ជិះកង់ដើម្បីកុមារកម្ពុជា» ជាលើកទី៣ នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះដើម្បីរៃអង្គាសថវិកឧបត្ថម្ភទៅកាន់មន្ទីរពេទ្យកុមារអង្គរជួយសម្រួលដល់ការព្យាបាលកុមារក្រីក្រ។

រូបភាពតំណាង (ផេកសហព័ន្ធ)
នេះមិនមែនជាលើកមួយសម្រាប់សហព័ន្ធកីឡាទោចក្រយានកម្ពុជា និងអ្នកស្រឡាញ់កីឡាជិះកង់នោះឡើយ ពោលសកម្មភាពសប្បុរសធម៌ផ្សេងៗ និងរួមទាំងការរៃអង្គាសថវិកាជួយដល់សង្គម មន្ទីរពេទ្យ គឺមានជាច្រើនលើកមកហើយនាពេលកន្លង។ ជាថ្មីទៀតនេះសហព័ន្ធរួមទាំងសប្បរសជនជាច្រើនទៀតនឹងរៀបចំកម្មវិធីជិះកង់ដើម្បីកុមារកម្ពុជា ជាលើកទី៣ នៅថ្ងៃទី៣០ ឧសភា ២០២៦ ខាងមុខនេះ។ ដូច្នេះសាធារណៈជន និងសប្បុរសជនដែលចង់ចូលរួមជិះកម្សាន្តសប្បាយផង និងចង់ជួយជាថវិកាអាចទំនាក់ទំនងមកកាន់ហ្វេសបុកផេកសហព័ន្ធផ្ទាល់ដើម្បីទទួលដំណឹងឲ្យបានកាន់តែច្បាស់អំពីកម្មវិធីនេះ។

ចំពោះថវិកាដែលនឹងប្រមូលបានពីសប្បរសជនគឺត្រូវប្រគល់ជូនទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដើម្បីសម្រួលដល់ការជួយពិនិត្យព្យាបាលជំងឺកុមារៗដោយមិនគិតថវិកា។ ការចូលរួមរបស់សាធារណៈជនគឺជាការជួយសង្គ្រោះអាយុជីវិតកុមារក្រីក្រលំបាក។
បញ្ជាក់ដែរថា កម្មវិធីជិះកង់ដើម្បីកុមារកម្ពុជានេះនឹងធ្វើឡើងនៅថ្ងៃទី៣០ ឧសភា ២០២៦ ដោយត្រូវជិះពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាប។ បើចាប់អារម្មណ៍អាចទំនាក់ទំនងទៅកាន់ហ្វេសបុកផេកសហព័ន្ធកីឡាទោចក្រយានកម្ពុជា៕

អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


