កីឡា
ក្រុមសៀមរាប ឈ្នះខាងកំពង់ចាម នៅពាន Slamball ដូចការរំពឹងទុក
តំណាងក្រុមបាល់ទះ ដំរីសៀមរាប ថា ការយកឈ្នះលើក្រុមម្ចាស់ផ្ទះ មាន់ជល់កំពង់ចាម ២-០ (សិត) នេះគឺដូចទៅនឹងការរំពឹងទុកមុនប្រកួតអីចឹង ដោយសារតែក្រុមដៃគូប្រកួតនៅស្ទើរច្រើនចំណុចកាលពីម្សិលមិញនេះ។

កីឡាករ គង់ សុបាន បានឲ្យដឹងក្រោយបញ្ចប់ការប្រកួតថា ក្រុមម្ចាស់ផ្ទះ មាន់ជល់កំពង់ចាម គឺនៅស្ទើរច្រើនដូចជា ការចាប់សេវា ការធ្វើរនាំង(បាំង) និងការម៉ាត់ផ្ដាច់ជាដើម។ ហេតុនេះហើយ ទើបក្រុមខ្លួនអាចឈ្នះដាច់ ២-០ (សិត) នេះតែម្ដង។

កីឡាករកាន់តួនាទីជាអ្នកលើកបាល់រូបនេះបន្ថែមទៀតថា ក្រុមដែលខ្លួនគិតថាជាឧបសគ្គនៅប្រកួតក្រោយៗទៀតនោះគឺមាន ខាងព្រៃវែង ខាងភ្នំពេញ និងកំពង់ស្ពឺ ព្រោះតែក្រុមមួយៗមានសុទ្ធតែកីឡាករឆ្នើមៗ និងលេងល្អ។

ចំណែកកីឡាករចិត្តត្រជាក់ រស់ ហាន់វ៉ា ក៏សរសើរថា កម្មវិធីបាល់ទះ Slamball នេះគឺរៀបចំបានល្អ និងប្លែកដូចជាបានចុះទៅប្រកួតដល់បណ្ដាខេត្តផ្សេងៗ នាំឲ្យអ្នកគាំទ្របានទស្សនាផ្ទាល់ ឃើញកីឡាករដែលខ្លួនបានស្រឡាញ់គាំទ្រទៀតផង។ មួយវិញទៀត ការប្រកួតនេះបែបស្តង់ដារ លេងមិនជាប់ដៃ ដែលជាគំរូល្អមួយដល់អ្នកជំនាន់ក្រោយ និងជាការលើកទឹកចិត្តដល់អ្នកចង់ហាត់ជាអាជីព ក្រៅពីនេះក៏ជាការកម្សាន្តមួយដល់ប្រជាជនតាមខេត្តបានទស្សនា។

សូមបញ្ជាក់ថា ការប្រកួតកីឡាបាល់ទះ Anchor Slamball នេះ នឹងមានក្រុមចូលរួមទាំងអស់ ៨ ក្រុម ក្នុងនោះ ៧ ក្រុម នៅតាមបណ្ដាខេត្ត និង ១ ក្រុម ក្នុងរាជធានីភ្នំពេញ។ ដោយក្រុមទាំង ៨ នេះ មានឈ្មោះ ភ្នំពេញត្រីឆ្លាំង គោព្រៃកណ្ដាល ខ្លាពពកបាត់ដំបង ដំរីសៀមរាប ពង្រួលកំពង់ស្ពឺ ត្រីឆ្លាមកំពត នាគព្រៃវែង និងមាន់ជល់កំពង់ចាម។ ការប្រកួតនឹងចាប់ផ្ដើមពីខែវិច្ឆិកា ឆ្នាំ ២០២២ នេះតទៅ រហូតដល់ខែមករា ឆ្នាំ ២០២៣ ទើបរកឃើញជើងឯក អមជាមួយប្រាក់រង្វាន់សន្ធឹកសន្ធាប់៕






-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


