Connect with us

កីឡា

កញ្ញា ទូច​ ចាន់វត្តី ​កីឡាការិនី​​ដ៏​​ស្រស់​​ស្អាត​​ឈ្នះ​មេដាយ​​មាស​​​​ជើង​​ឯក​​គុន​​ខ្មែរ​​​អាស៊ាន

បានផុស

នៅ

កីឡាការិនី​គុន​ខ្មែរ​ជម្រើស​ជាតិ​កម្ពុជា ទូច ចាន់វត្តី ដែល​ត្រូវ​បាន​អ្នក​គាំទ្រ​ប្រដាល់​គុន​ខ្មែរ​ចាប់​អារម្មណ៍ពី​សម្រស់​ដ៏​ស្រស់​ស្អាត​បាន​ឈ្នះ​មេដាយ​មាស​ពី​ការ​ប្រកួត​ជើង​ឯក​គុន​ខ្មែរ​អាស៊ី​អាគ្នេយ៍ ឆ្នាំ​២០២២ ដែល​ទើប​តែ​បញ្ចប់​ទៅ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១១ ខែ​ធ្នូ នៅ​ខេត្ត​ព្រះ​សីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​​វិញ្ញាសា​នារី​ទម្ងន់​៥៤​គីឡូក្រាម​នេះ​មាន​បេក្ខនារី​តែ​៣រូប​ប៉ុណ្ណោះ​គឺម្ចាស់​ផ្ទះ​កម្ពុជា ទូច ចាន់វត្តី កីឡាការិនី​វៀតណាម Nguyen Thanh Hang និង​កីឡាការិនី​ម៉ាឡេស៊ី Nurhuda Fakhira។ លទ្ធផល​​ចាប់​ឆ្នោត កីឡាការិនី​វៀតណាម ប៉ះ​កីឡាការិនី​ម៉ាឡេស៊ី ខណៈ​​កីឡាការិនី​កម្ពុជា​ឈរ​ចាំ​វគ្គ​ផ្តាច់​ព្រ័ត្រ​តែ​ម្តង។

កីឡាការិនី​វៀតណាម Nguyen Thanh Hang ​បាន​យកឈ្នះ​កីឡាការិនី​ម៉ាឡេស៊ី ស៊ី Nurhuda Fakhira ដើម្បី​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជួប ទូច ចាន់វត្តី។ នៅ​វគ្គ​​ផ្តាច់​ព្រ័ត្រ កីឡាការិនី​កម្ពុជា​ធ្វើ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​ពី​ការ​ប្រកួត​៣​ទឹក​ពេញ​តាម​រយៈ​រន្ទះ​ជើង កណ្តាប់​ដៃ និង​ជង្គង់ ដែល​ពោរ​ពេញ​ដោយ​បច្ចេកទេស។ ជា​លទ្ធផល ចៅក្រម​ផ្តល់​ពិន្ទុ​ឲ្យ​កីឡាការិនី​កម្ពុជា​រូប​នេះ​ឈ្នះ​កីឡាការិនី​វៀតណាម​ដើម្បី​ក្លាយ​ជា​ម្ចាស់​មេដាយ​មាស​អន្តរជាតិ​លើក​ដំបូង​ក្នុង​អាជីព​របស់​នាង។

នេះ​ជា​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​​​មុន​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ដំបូង ហើយ​កីឡាការិនី​ ទូច ចាន់វត្តី ក៏​ជាសមាជិក​គុន​ខ្មែរ​ជម្រើស​​ជាតិ​កម្ពុជា​មួយ​រូប​ដែល​កំពុង​ត្រៀម​ខ្លួន​តំណាង​ជាតិ​ប្រកួត​ស៊ីហ្គេម​​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន​ដែរ៕

អត្ថបទ៖ វីរបុត្រ

អាន​បន្ថែម៖ ម្ចាស់​​មេដាយ​​មាស​៧​​រូប​​របស់​​កម្ពុជា​ពី​​ជើង​​ឯក​​គុន​​ខ្មែរ​​អាស៊ាន​២០២២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៥ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៦ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម១៤ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម