កីឡា
មិនធម្មតា! ខ្សែប្រយុទ្ធថៃមួយរូប អាចនឹងមានឱកាសចូលរួមជាមួយក្លិប Leicester City
ខ្សែប្រយុទ្ធ នៃក្រុមជម្រើសជាតិថៃ Suphanat Mueanta ត្រូវបានក្លិប Leicester City ផ្តល់ការហ្វឹកហាត់បន្ថែមទៀតជាមួយក្លិប នៃលីគកំពូលអង់គ្លេសមួយនេះ បន្ទាប់ពីទទួលបានការចាប់អារម្មណ៍។

ម្ចាស់ជើងឯកលីគកំពូលថៃ (Thai League 1) ៧ សម័យកាល ក្លិប Buriram United ដែលបច្ចុប្បន្នមានកីឡាករចំនួន ៤ នាក់ កំពុងហ្វឹកហាត់នៅក្លិប Leicester City ក្នុងក្របខ័ណ្ឌ Premier League អំឡុងខែធ្នូនេះ រួមមាន កីឡាករ Supachai Chaidet, Naruebodin Weerawatnodom, Chitipat Tanklang និង Suphanat Mueanta។

ទោះបីជាដំបូងឡើយ ផែនការ គឺដើម្បីឲ្យកីឡាករទាំងអស់ហ្វឹកហាត់រយៈពេលមួយខែមុនពេលហោះហើរត្រឡប់មកវិញ ដើម្បីជួយក្លិប Buriram ពេលការប្រកួតក្នុងស្រុកត្រលប់មកវិញ ប៉ុន្តែ Leicester City បានផ្តល់សិទ្ធិឲ្យកីឡាករម្នាក់ ក្នុងចំណោម ៤ នាក់ ធ្វើតេស្តសាកល្បងបន្ថែម។

លោក Newin Chidchob ប្រធានក្លិប Buriram United បានប្រាប់សារព័ត៌មានថា “កីឡាករទាំងអស់ នឹងត្រលប់មកវិញ លើកលែងតែ Suphanat”។ “ក្លិបបានប្រាប់គាត់ថា ពួកគេចង់អនុញ្ញាតឲ្យគាត់យល់អំពីប្រព័ន្ធរបស់ក្លិបកាន់តែប្រសើរឡើង ហើយបន្តការស្នាក់នៅរបស់គេរហូតដល់ថ្ងៃទី ១៥ ខែមករា។

“ប្រសិនបើគេឆ្លងផុតការធ្វើតេស្តនេះ នោះយើងអាចនឹងឃើញ Suphanat លេងនៅអឺរ៉ុប នាចុងរដូវកាលនេះ”។ លោក Newin Chidchob បានសង្កត់ធ្ងន់។
នេះគឺជាលើកទី ២ របស់ខ្សែប្រយុទ្ធវ័យ ២០ ឆ្នាំរូបនេះ នៅ Leicester City ខណៈគេធ្លាប់ហ្វឹកហាត់ជាមួយក្រុមរហស្សនាម The Foxes ដែលមានម្ចាស់ក្លិបជាជនជាតិថៃផងដែរនោះ កាលពីរដូវក្តៅមុន។
ទន្ទឹមនឹងនេះ Suphanat បានបង្ហាញទម្រង់លេងយ៉ាងល្អអំឡុងការប្រកួតជើងទី ១ ឲ្យ Buriram United។ គេស៊ុតបញ្ចូលទីបាន ៧ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី (Assist) ចំនួន ៥ ដង ក្នុងការបង្ហាញខ្លួន ១៩ លើក សម្រាប់ក្រុម Thunder Castle៕
ប្រភព ៖ mainstand.co.th
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


