កីឡា
លោក ថោង ខុន បន្តជាប្រធាន NOCC, លោក នេត សាវឿន និងលោកស្រី ញ៉ែម មរកត ជាសមាជិកថ្មី
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកប្រតិបត្តិសម្រាប់អាណត្តិទី៨ ឆ្នាំ២០២២-២០២៦ ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៧ កាលពីរសៀល ថ្ងៃសុក្រ ទី៣០ ខែធ្នូ ម្សិលមិញនេះ។

ដោយសារកម្ពុជាជាប់បំពេញភារកិច្ចក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាលើកដំបូងនៅកម្ពុជា និងយោងតាមលក្ខន្តិកៈរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ គណៈកម្មាធិការជាតិអូឡាំពិក អាចបន្តអាណត្តិថ្មីជាស្វ័យប្រវត្តិក្នុងពេលប្រទេសជាតិភារកិច្ចចាំបាច់។
ដូច្នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលជាប្រធាន NOCC ចាស់ ត្រូវបានបោះឆ្នោតសេចក្តីទុកចិត្តជាកញ្ចប់ដើម្បីបន្តជាប្រធានអាណត្តិថ្មីពីឆ្នាំ២០២២ដល់២០២៦ ហើយសមាជិកគណៈកម្មាធិការប្រតិបត្តិចាស់ក៏បន្តការងារអាណត្តិថ្មីដែរ។
អ្វីដែលគួរឲ្យកត់សំគាល់គឺបន្ថែមសមាជិកប្រតិបត្តិថ្មី២រូបគឺ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រូវបានបោះឆ្នោតជាអនុប្រធាន NOCC និងលោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា ក្លាយជាសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី។

ខាងក្រោមជាសមាសភាពថ្នាក់ដឹកនាំ NOCC អាណត្តិថ្មី
- លោក ថោង ខុន ប្រធាន
- លោក សៅ សុខា អនុប្រធានទី១
- លោក នេត សាវឿន អនុប្រធាន
- លោក ចាង ហ្គោដុន អនុប្រធាន
- លោក អ៊ុក សិទ្ធិជាតិ អនុប្រធាន
- លោក វ៉ាត់ ចំរើន អគ្គលេខាធិការ
- លោក តែម ម៉ឺន អគ្គលេខាធិការរង
- លោក លី កុសល អគ្គហិរញ្ញិក
- លោក មៀច សុផាន់ណា សមាជិក
- លោក សំ សោភាន់ សមាជិក
- លោក ជា បូរ៉ា សមាជិក
- លោកស្រី កុយ ពិសី សមាជិក
- លោក ស្រី ញ៉ែម មរកត សមាជិកវ
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


