កីឡា
កម្ពុជា ខានជួប ថៃ ២៥ ឆ្នាំហើយ ខណៈល្ងាចនេះ នឹងបង្កើនប្រវត្តិជួបគ្នាដល់លើកទី ១៦
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងទៅសួរសុខទុក្ខម្ចាស់ផ្ទះ ក្រុមជម្រើសជាតិថៃ នាល្ងាចថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៣ នេះ ខណៈបើក្រឡេកមកមើលប្រវត្តិជួបគ្នា ក្រុមទាំងពីរខកខានជួបគ្នា រយៈពេលជាង ២៥ ឆ្នាំហើយ។

យោងតាមប្រវត្តិជួបគ្នា កម្ពុជា ជាមួយ ថៃ គឺធ្លាប់ជួបគ្នាចំនួន ១៥ ដង គិតចាប់តាំងពីឆ្នាំ ១៩៥៧ ហើយជាលទ្ធផល ថៃ បានយកឈ្នះ ៩ ដង និងស្មើគ្នា ៤ ដង ខណៈកម្ពុជា ឈ្នះតែ ២ ដងគត់។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ ក្រុមទាំងពីរខានជួបគ្នារយៈពេល ២៥ ឆ្នាំមកហើយ ដោយបានជួបគ្នាលើកចុងក្រោយកាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ១៩៩៧ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ១៩ នៅប្រទេសឥណ្ឌូណេស៊ី (កាលនោះគេប្រកួតដោយប្រើប្រាស់ក្រុមឈុតធំ មិនទាន់ប្រកួត U-23 ដូចសព្វថ្ងៃនៅឡើយ)។ ខាងក្រោមគឺលទ្ធផល នៃប្រវត្តិជួបគ្នារបស់ក្រុមទាំងពីរ ៖
-០១ កញ្ញា ១៩៥៧ ៖ ថៃ ៣-០ កម្ពុជា (ពានមិត្តភាព Merdeka នៅម៉ាឡេស៊ី)
-០១ កញ្ញា ១៩៦៤ ៖ ថៃ ១-០ កម្ពុជា (ពានមិត្តភាព Merdeka នៅម៉ាឡេស៊ី)
-០៥ ឧសភា ១៩៧១ ៖ ថៃ ៤-៣ កម្ពុជា (ពានមិត្តភាព Presidents Cup នៅកូរ៉េ)
-២១ ឧសភា ១៩៧១ ៖ ថៃ ១-១ កម្ពុជា (Asian Cup – វគ្គជម្រុះ)
-០១ មិថុនា ១៩៧១ ៖ ថៃ ៤-២ កម្ពុជា (Asian Cup – វគ្គជម្រុះ)
-១៤ មិថុនា ១៩៧១ ៖ កម្ពុជា ៣-០ ថៃ (ពានមិត្តភាព Jakarta Anniversary Tournament នៅឥណ្ឌូណេស៊ី)
-១២ ធ្នូ ១៩៧១ ៖ កម្ពុជា ១-១ ថៃ (SEA Games – កាលនោះប្រកួតក្រុមឈុតធំ)
-១៩ ឧសភា ១៩៧២ ៖ ថៃ ២-២ កម្ពុជា (Asian Cup)
-១៤ មិថុនា ១៩៧២ ៖ កម្ពុជា ២-០ ថៃ (ពានមិត្តភាព Jakarta Anniversary Tournament នៅឥណ្ឌូណេស៊ី)
-២៤ កញ្ញា ១៩៧២ ៖ កម្ពុជា ០-០ ថៃ (ពានមិត្តភាព Presidents Cup នៅកូរ៉េ)
-០៧ សីហា ១៩៧៣ ៖ ថៃ ៤-១ កម្ពុជា (ពានមិត្តភាព Merdeka នៅម៉ាឡេស៊ី)
-០៣ វិច្ឆិកា ១៩៧៤ ៖ កម្ពុជា ២-២ ថៃ (ពានមិត្តភាព Vietnam Independence Cup នៅវៀតណាម)
-១៨ ធ្នូ ១៩៧៤ ៖ ថៃ ១-០ កម្ពុជា (ពានមិត្តភាព King’sCup នៅថៃ)
-១២ ធ្នូ ១៩៩៥ ៖ ថៃ ៩-០ កម្ពុជា (SEA Games – កាលនោះប្រកួតក្រុមឈុតធំ)
-១២ តុលា ១៩៩៧ ៖ ថៃ ៤-០ កម្ពុជា (SEA Games – កាលនោះប្រកួតក្រុមឈុតធំ)។
សូមបញ្ជាក់ជាថ្មីថា ការប្រកួតរវាង ថៃ ជាមួយ កម្ពុជា ធ្វើឡើងនាវេលាម៉ោង ៧ និង ៣០ នាទីយប់ ថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៣ នៅកីឡដ្ឋាន Thammasat Stadium ទីក្រុងបាងកក ខណៈការប្រកួត នឹងមានការផ្សាយបន្តផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


