កីឡា
គ្រូថៃ មានទំនុកចិត្តថា នឹងឈ្នះ ខណៈគ្រូកម្ពុជា ថា មិនអនុញ្ញាតឲ្យថៃលេងដោយស្រួលឡើយ
លោក Mano Polking គ្រូបង្វឹក នៃក្រុមជម្រើសជាតិថៃ បានបង្ហើបថា ក្រុមរបស់លោកមានទំនុកចិត្តថានឹងឈ្នះ ខណៈលោក Ryu Hirose បានសង្កត់ធ្ងន់ថា នឹងមិនអនុញ្ញាតឲ្យថៃលេងដោយស្រួលឡើយ។

និយាយដូច្នេះគឺនៅក្នុងបន្ទប់សន្និសីទសារព័ត៌មាន នាកីឡដ្ឋាន Thammasat មុនការប្រកួតរវាងក្រុមជម្រើសជាតិថៃ ជាមួយ ក្រុមជម្រើសជាតិកម្ពុជា មកដល់នៅល្ងាចនេះ។
លោក Mano Polking គ្រូបង្វឹកក្រុមជម្រើសជាតិថៃបាននិយាយថា “ការប្រកួតនេះនឹងក្លាយជាការប្រកួតចុងក្រោយ នៃវគ្គចែកពូល។ ហើយយើងនឹងលេងនៅចំពោះមុខអ្នកគាំទ្របាល់ទាត់ថៃ ដូច្នេះសម្រាប់យើង គោលដៅគឺដើម្បីឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ហើយត្រូវតែរក្សាការទទួលជ័យជម្នះ យើងស្ថិតក្នុងកន្លែងដ៏ល្អមួយដែលយើងបានលេងក្នុងផ្ទះ អ្នករាល់គ្នាបានត្រៀមខ្លួនជាស្រេច ហើយមានទំនុកចិត្តថាពួកគេអាចឈ្នះ”។

“កម្ពុជា ជាក្រុមដែលមានកីឡាករវ័យក្មេង។ ហើយលេងជាមួយគ្នាយូរហើយ និងមានវិធីច្បាស់លាស់ក្នុងការប្រកួតបែបវាយលុក បង្កើតការលេងពីខាងក្រោយ, សម្រាប់ពួកយើង យើងបានរៀបចំផែនការបន្ទាន់មួយ ហើយយើងមានទំនុកចិត្តថាយើងនឹងធ្វើបានល្អ និងឈ្នះ»។
លោក Ryu Hirose គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបាននិយាយថា “ការប្រកួតនេះមានអត្ថន័យសម្រាប់ក្រុមទាំងអស់។ យើងទៅលេងថៃ ដោយក្តីសង្ឃឹម ទោះបីជាការប្រកួតនេះក្រុមជម្រើសជាតិថៃនឹងលេងក្នុងផ្ទះក៏ដោយ។ ប៉ុន្តែយើងមិនអនុញ្ញាតឲ្យពួកគេលេងជាមួយយើងដោយងាយនោះទេ”។

“ក្រុមជម្រើសជាតិថៃមានការគ្រប់គ្រងដ៏ល្អ យើងត្រូវតែរកវិធីដើម្បីបញ្ឈប់ពួកគេ និងបង្កើតឱកាសរបស់យើងក្នុងការរកគ្រាប់បាល់។ ខ្ញុំឃើញកីឡាករកម្ពុជាមានការវិវត្តន៍ជាង ៣ ប្រកួតមុន ចំណែកការប្រកួតនេះយើងហត់នឹងការធ្វើដំណើរ ប៉ុន្តែខ្ញុំប្រាកដថា យើងនឹងត្រៀមខ្លួនសម្រាប់ការប្រកួតនេះ”។ លោក Hirose បានបន្ថែម។
គួរបញ្ជាក់ថា ការប្រកួតរវាង ថៃ ជាមួយ កម្ពុជា ធ្វើឡើងនាវេលាម៉ោង ៧ និង ៣០ នាទីយប់ ថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៣ នៅកីឡដ្ឋាន Thammasat Stadium ទីក្រុងបាងកក ខណៈការប្រកួតនឹងមានការផ្សាយបន្តផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


