កីឡា
អ្នកចាត់ការទូទៅជម្រើសជាតិថៃ ទទួលស្គាល់ថា កម្ពុជា មានការអភិវឌ្ឍយ៉ាងខ្លាំង
លោកស្រី Nuanphan Lamsam ហៅ “Madam Pang” អ្នកចាត់ការទូទៅក្រុមជម្រើសជាតិថៃ បានចេញមកសរសើរក្រុមជម្រើសជាតិកម្ពុជា ដែលបានបង្ហាញពីការអភិវឌ្ឍដ៏អស្ចារ្យ ទោះបីជាលទ្ធផល នៃការប្រកួតចុងក្រោយ ថៃ បានយកឈ្នះ កម្ពុជា ក្នុងលទ្ធផល ៣-១ នៃការប្រកួត AFF Mitsubishi Electric Cup 2022 នៅកីឡដ្ឋាន Thammasat ទីក្រុង Rangsit កាលពីថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៣ ក៏ដោយ។

“Madam Pang” ដែលជាអ្នកគ្រប់គ្រងក្រុមដំរីសឹកថៃ បាននិយាយក្រោយការប្រកួតថា “និយាយឲ្យត្រង់ទៅ វានៅតែមិនមែនជាការប្រកួតដ៏ល្អបំផុតសម្រាប់ខ្ញុំ ក្នុងនាមជាអ្នកគ្រប់គ្រងក្រុម”។

“ក្នុងតង់ទីមួយ ខ្ញុំត្រូវទទួលស្គាល់ថា កម្ពុជា មានការអភិវឌ្ឍយ៉ាងខ្លាំង ប្រព័ន្ធលេងល្អខ្លាំង ការត្រួតត្រាលើការការពារធ្វើឲ្យយើងពិបាកលេង។ រហូតមកដល់ទីបំផុតបានបាល់ពិន័យ ១១ ម៉ែត្រ ហើយបានប្ដូររហូតដល់ ២ គ្រាប់ទៀត ហើយក៏របូតមួយគ្រាប់ឲ្យ កម្ពុជា ផងដែរ”។ លោកស្រីបានបន្ថែម។

លើសពីនេះ “Madam Pang” ក៏បានលើកឡើងពីការប្រកាសផ្ដល់ទឹកប្រាក់ចំនួន ៥ លានបាត (ប្រមាណ ១៤ ម៉ឺនដុល្លារអាមេរិក) ផងដែរ ដោយធ្វើតាមសន្យាក្រោយក្រុមបានឆ្លងផុតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយជោគជ័យ។

សម្រាប់កម្មវិធីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមជម្រើសជាតិថៃ ត្រៀមប្រកួតដំបូងនៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៣ បន្ទាប់មកត្រឡប់មកប្រកួតក្នុងផ្ទះវិញ នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣ នាកីឡដ្ឋាន Thammasat Rangsit៕
ប្រភព ៖ siamsport.co.th
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


