Connect with us

កីឡា

នរណា នៅពីក្រោយការផ្ទេរ Ronaldo ទៅក្លិប Al-Nassr?

បានផុស

នៅ

មនុស្សភាគច្រើនបានដឹងហើយថា កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានផ្លាស់ទៅលេងនៅក្លិប Al-Nassr ដែលមានមូលដ្ឋានក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយអ្នកទាំងនោះប្រហែលជាមានចម្ងល់ហើយថា តើនរណានៅពីក្រោយការជំរុញឲ្យ CR7 ទៅលេងនៅទីនោះ។

Ronaldo ជាមួយ Regufe
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អស់រយៈពេលជាង២០ឆ្នាំមកហើយ តារាបាល់ទាត់សញ្ជាតិព័រទុយហ្គាល់វ័យ៣៧ឆ្នាំរូបនេះ មានទំនាក់ទំនងជាមួយភ្នាក់ងារឈ្មោះ Jorge Mendes។ Mendes បាននាំ Ronaldo ចេញពី Sporting Lisbon ទៅ Manchester United បន្ទាប់មកផ្ទេរទៅ Real Madrid រួចក៏ទៅ Juventus ហើយត្រលប់មក Man Utd ម្តងទៀត។

ប៉ុន្តែនៅពេលមានការផ្ទេរចុងក្រោយបំផុតនេះមកកាន់តំបន់អាស៊ី Mendes មិនមានការពាក់ព័ន្ធនោះទេ។ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល២ឆ្នាំកន្លះជាមួយក្លិបអារ៉ាប៊ីសាអូឌីត មានប្រភពច្បាស់ការណ៍បានបញ្ជាក់ថា អ្នកនៅពីក្រោយការចរចាគឺលោក Ricardo Regufe។

Ronaldo ជាមួយ Regufe

ដូច្នេះ តើលោក Ricardo Regufe ជានរណា?

នៅដើមទសវត្សរ៍ឆ្នាំ២០០០ អតីតបុគ្គលិកក្រុមហ៊ុន Nike លោក Regufe បានស្គាល់ Ronaldo តាមរយៈការងាររបស់គាត់ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់។ នៅពេលពួកគេ ចាប់ផ្តើមធ្វើការជាមួយគ្នា លោក Regufe មានអាយុ២១ឆ្នាំ ចំណែក Ronaldo មានអាយុ១៦ឆ្នាំ។ ក្នុងនាមជាជនរួមជាតិ លោក Regufe ដែលមានមូលដ្ឋាននៅទីក្រុង Porto ត្រូវបានប្រគល់ភារកិច្ចឲ្យសម្រួលដល់អាជីពពាណិជ្ជកម្មរបស់ Ronaldo។

Ronaldo និយាយជាមួយ Regufe

ដោយក្លាយជាមិត្តល្អក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ នៅទីបំផុត ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យ បានជួលលោក Regufe ឲ្យធ្វើជាអ្នកគ្រប់គ្រងផ្ទាល់ខ្លួនក្នុងឆ្នាំ២០១៨ ថ្វីបើលោក Mendes នៅតែដើរតួជាភ្នាក់ងាររបស់ Ronaldo ក៏ដោយ។

ទោះបីជាមានជាប់ពាក់ព័ន្ធក្នុងការផ្ទេររបស់ Ronaldo ទៅក្លិប Al-Nassr ក៏ពិតមែន ប៉ុន្តែ Regufe មិនត្រូវបានគេចាត់ថ្នាក់ថាជាភ្នាក់ងារទេ ប៉ុន្តែគាត់បានរួមចំណែកក្នុងផ្នែកកីឡា ពេលដែលជីវិតរបស់ Ronaldo ជួបរឿងច្របូកច្របល់បំផុត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖​ Mirror

ចុចអាន៖ គាំទ្រ Messi និង Ronaldo យូរហើយ! ចុះមានស្គាល់ឈ្មោះពិតរបស់ Idol ទាំង២ទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម