កីឡា
ហេតុអ្វីការប្រកួតពាន AFF Cup ២០២២ មិនមានអាជ្ញាកណ្ដាលកាត់សេចក្ដីមកពីប្រទេសក្នុងអាស៊ាន?
ការប្រកួតពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ ឬអាស៊ាន (AFF Mitsubishi Electric Cup 2022) បាននិងកំពុងដំណើរការប្រកួតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពីបានចាប់ផ្ដើមប្រមាណ ៣សប្ដាហ៍រួចមក។

ប៉ុន្តែទន្ទឹមនឹងព្រឹត្តិការណ៍កំពុងដំណើរការបាន ២៤ប្រកួតទៅហើយនោះ គេសង្គេតឃើញថា អាជ្ញាកណ្ដាលកាត់សេចក្ដីនៅលើទីលាន ឬអាចនិយាយដោយងាយយល់ថា ‘អាជ្ញាកណ្ដាលដែលផ្លុំកញ្ចែ’ នោះ គឺមិនមានសូម្បីតែម្នាក់មកពីប្រទេសក្នុងតំបន់អាស៊ានឡើយ។
អាជ្ញាកណ្ដាលកាត់សេចក្ដីនៅលើទីលាន សម្រាប់ AFF Mitsubishi Electric Cup ឆ្នាំ២០២២ នេះ មានសរុប ១១នាក់ ក្នុងនោះមាន កូរ៉េខាងត្បូង ៤នាក់, ជប៉ុន ៣នាក់, អារ៉ាប៊ីសាអូឌីត ២នាក់, ឆាយនីសតៃប៊ិ ១នាក់, ហុងកុង ១នាក់, ហ៊្សកដានី ១នាក់, អូម៉ង់ ១នាក់, អារ៉ាប់រួម ១នាក់ និងអ៊ូសបេគីស្ថាន ១នាក់។
យោងទៅតាមការបញ្ជាក់ដោយអ្នកពាក់ព័ន្ធ មូលហេតុដែលមិនមានអាជ្ញាកណ្ដាលកាត់សេចក្ដី សូម្បីតែម្នាក់មកពីប្រទេសក្នុងតំបន់អាស៊ាន ក៏ព្រោះតែដោយសារដើម្បីរក្សាភាពសុក្រឹតយុត្តិធម៌ ជៀសវាងការសម្រេចចិត្តលម្អៀងដោយផ្អែកទៅលើការពាក់ព័ន្ធទៅនឹងប្រទេសរបស់ខ្លួនកំពុងប្រកួតក្នុងព្រឹត្តិការណ៍នេះផងដែរ។
ទោះបីជាយ៉ាងណា ជំនួយការអាជ្ញាកណ្ដាល ឬហៅថា អាជ្ញាកណ្ដាលខ្សែបន្ទាត់ ក៏មានអាជ្ញាកណ្ដាល ដែលមកពីប្រទេសក្នុងតំបន់អាស៊ាន រួមទាំងមន្ត្រីអាជ្ញាកណ្ដាលទី៤ ផងដែរ (មន្ត្រីអាជ្ញាកណ្ដាលទី៤ គឺជាអាជ្ញាកណ្ដាលដែលលើកផ្លាកដោះដូរកីឡាករ ហើយនឹងមានតួនាទីសំខាន់ៗមួយចំនួនទៀត)។ លោក ជី សាមឌី ជាអាជ្ញាកណ្ដាលកម្ពុជា តែម្នាក់គត់មានឈ្មោះក្នុងព្រឹត្តិការណ៍នេះ នាមជាមន្ត្រីអាជ្ញាកណ្ដាលទី៤។
គួរបញ្ជាក់ថា ក្នុងពានរង្វាន់នេះ កម្ពុជា បញ្ចប់ទៅដោយឈរនៅលេខ៣ ក្នុងពូល A ក្រោយប្រកួត ៤ដងរកបាន ៦ពិន្ទុ ប៉ុន្តែពុំគ្រប់គ្រាន់ដើម្បីឡើងទៅកាន់ការប្រកួតបន្តនៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឡើយ។
គិតមកទល់ពេលនេះ ពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ ឬអាស៊ាន (AFF Mitsubishi Electric Cup 2022) បាននិងកំពុងដំណើរការប្រកួតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបញ្ចប់ជើងទី១ ហើយ ដោយឥណ្ឌូនេស៊ី បានស្មើជាមួយ វៀតណាម ០-០ ខណៈម៉ាឡេស៊ី បានឈ្នះ ថៃ ១-០។ ក្រុមទាំង ៤នឹងត្រូវជួបគ្នានៅជើងទី២ ម្ដងទៀត នាថ្ងៃទី៩ ទី១០ ខែមករា ឆ្នាំ២០២៣ ដើម្បីសម្រេចយកក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ៕ អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


