កីឡា
ឯកឧត្តម ហ៊ុន ម៉ានី ៖វិស័យកីឡាបាល់ទាត់កម្ពុជាកំពុងតែបោះជំហានទៅមុខយ៉ាងលឿន
បច្ចុប្បន្ន វិស័យកីឡានៅកម្ពុជាកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំងជាពិសេសវិស័យកីឡាបាល់ទាត់តែម្ដង ។ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ក្រុមកីឡាបាល់ទាត់កម្ពុជាបានយកឈ្នះលើក្រុមប្រទេសហ្វីលីពីន និងប្រទេសព្រុយណេ ដែលលទ្ធផលនេះបានបញ្ជាក់ច្បាស់ហើយថា វិស័យកីឡាបាល់ទាត់កម្ពុជាកំពុងតែបោះជំហានទៅមុខយ៉ាងលឿន ជាពិសេសឈានទៅដណ្ដើមជ័យជម្នះនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនាពេលដ៏ខ្លីខាងមុខ។

នេះជាប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងឲ្យដឹងក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់Soccer Leagueលើកទី៦ឆ្នាំ២០២៣ កាលពីល្ងាចថ្ងៃទី៧ មករា នៅទីលានបាល់ទាត់ស្មាត RSN ។

ឯកឧត្តមហ៊ុន ម៉ានី បានមានប្រសាសន៍ថា បាល់ទាត់ពានរង្វាន់ Soccer Leagueបានកើតឡើងដោយការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា គ្រប់ជាន់ថ្នាក់ ដើម្បីផ្ដល់ឱកាសដល់យុវជនបានជួបជុំរឹតចំណងមិត្តភាព សាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការ តាមរយៈវិស័យកីឡា ក្រោយពីជំងឺកូវីដ-១៩បានធូរស្បើយ ។

ទន្ទឹមគ្នានេះដែរ វិស័យឯកជនក៏ជាដៃគូរួមចំណែកដ៏សំខាន់របស់យើងផងដែរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀតនោះ ការប្រកួតឆ្នាំនេះមានការចូលរួមយ៉ាងច្រើនកុះករពីគ្រប់ស្ថាប័នដែលមានរហូតដល់ទៅ៧៤ក្រុម ក្នុងនោះមានក្រុមនារីចំនួន១០ក្រុម ។ បើគិតមកទល់ពេលនេះ ការប្រកួតបាល់ទាត់Soccer League ធ្វើឡើងបានចំនួន៦លើកមកហើយ ។ការប្រកួតបាល់ទាត់ខាងលើនេះក៏ជាការផ្ដល់ឱកាសដល់យុវជនដែលមិនមែនជាកីឡាករអាជីពឱ្យលេងកីឡាដើម្បីសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត និងបានបញ្ចេញសមត្ថភាពនិងទេពកោសល្យ ជៀសឆ្ងាយពីអំពើអបាយមុខ និងឱ្យប្រើប្រាស់ពេលវេលាទំនេរពីការសិក្សាមកលេងកីឡាវិញ ។

ឯកឧត្តម សហភាពសហព័ន្ធយុវជនកម្ពុជាមានការជឿជាក់យ៉ាងមុតមាំថា សកម្មភាពយុវជនលេងកីឡានេះ នឹងរួមចំណែកបន្ថែមទៀតក្នុងការគាំទ្រនិងអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា ដោយឈរលើស្មារតីកីឡារស់ក្នុងសន្តិភាព ប្រជាជនម្នាក់លេងកីឡាមួយប្រភេទ ធ្វើយ៉ាងណាជំរុញវិស័យកីឡាដែលជាចលនាដ៏រស់រវើកសម្រាប់ប្រជាជននិងយុវជនកម្ពុជា។

ឯកឧត្តមបណ្ឌិតថោង ខុន បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ឯកឧត្តមហ៊ុន ម៉ានី ដែលបានខិតខំប្រឹងប្រែងបង្កើតឱ្យមានការប្រកួតកីឡាបាល់ទាត់ពានរង្វាន់Soccer Leagueនេះឡើងតាំងពីឆ្នាំ២០១២មក ។ ឯកឧត្តមបានបានវាយតម្លៃថាការប្រកួតបាល់ទាត់នេះ គឺជាការរួមចំណែកកសាងសង្គមគ្រួសារ និងកាត់បន្ថយការប្រើប្រាស់គ្រឿងញៀនដែលជាបញ្ហារបស់ប្រទេសជាតិ។

សម្រាប់ប្រកួតកាលពីថ្ងៃទី៨មករាម្សិលមិញនេះ Group A ក្រុម ស.ស.យ.ក ស្រុកគៀនស្វាយ ឈ្នះក្រុម ក្លឹបសិក្សាភាសាបរទេស ៦ទល់០ ។ក្រុម ស៊ីយ៉ាប្រេន ឈ្នះក្រុម រាជសីហ៍កំពត ៣ទល់០ ។
ចំណែក Group B ក្រុមសម្ប័ន្ធមូស្លីម យុវជនកម្ពុជា ឈ្នះមិត្តចាស់កីឡា ៣ទល់០ ខណៈ Royal bascac FC ចាញ់សាលាបាល់ទាត់ពស់កេងកង ១ទល់៣ ។ ចំពោះ Group C ក្រុម Ai Ahly FC ចាញ់ ក្រុមហនុមានអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ០ទល់៣ ។ សម្ព័ន្ធសិស្ស និស្សិតជំនីកត យកឈ្នះស.ស.យ.ក ស្រុកពញ្ញា ២ទល់ ១។

Group D ក្រុមស.ស.យ.ក ដំរីអង្គរ ឈ្នះ ដៃឯកច្រាំងចំរេះ២ លទ្ធផល៣ទល់១ រីឯ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ចាញ់ក្រុមស.ស.យ.ក ខេត្តកោះកុង ២ទល់៣ ៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


