កីឡា
ការប្រកួតជើងឯកកីឡាកាយសម្ព័ន្ធ និងពានរង្វាន់លោកថោង ខុន លើកទី៤ ចាប់ផ្តើមនៅពាក់កណ្តាលខែមករានេះ
ភ្នំពេញ ៖ ដោយអនុវត្តតាមកម្មវិធីប្រចាំឆ្នាំរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងការអនុវត្តថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡានោះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានប្រកាសជាផ្លូវការរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ និងពានរង្វាន់លោកបណ្ឌិត ថោង ខុន លើកទី៤ ឆ្នាំ២០២០នៅពាក់កណ្តាលខែមករា ឆ្នាំ២០២១នៅរាជធានីភ្នំពេញ ពហុកីឡដ្ឋានជាតិ (សាលដំបូលទូកចាស់ ) បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកានៃមេរោគCOVID-19។

លោក ណយ ផាណា អគ្គលេខាធិការនៃស ហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានប្រាប់ឲ្យដឹងថា ការប្រកួតជ្រើសរើសជើឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២០ និងពានរង្វាន់លោកបណ្ឌិត ថោង ខុន លើកទី៤ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ពហុកីឡដ្ឋានជាតិ (សាលដំបូលទូកចាស់ ) ដើម្បីជ្រើសរើសកីឡាករ កីឡាការិនីឆ្នើមប្រចាំឆ្នាំ និងជាលទ្ធផលជ្រើសរើសសម្រាប់ការប្រមូលផ្ដុំឆ្នាំ២០២១ ជាមួយនឹងការត្រៀមលក្ខណៈទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំ២០២១ នាពេលខាងមុខ ក៏ដូចជាការត្រៀមចូលរួមប្រកួតជាលក្ខណៈអន្តរជាតិនានាផងដែរ។

លោកបានបន្តថា ចំពោះការប្រយុទ្ធប្រឆាំងនិងការឆ្លងជំងឺCOVID-19 ដោយអនុវត្តតាមការ ណែនាំរបស់ក្រសួងសុខាភិបាល រក្សាគម្លាតនៅឆ្ងាយពីគ្នា ១,៥ម៉ែត្រពីគ្នា ហើយមុនចូលក្នុងទី លានប្រកួត ត្រូវវាស់កម្ដៅ និងបាញ់អាល់កុល ទើបអនុញ្ញាតឲ្យចូលរួមការប្រកួតបាន ។ ហើយឆ្នាំនេះសហព័ន្ធដាក់ចំនួន២វិញ្ញាសាធំៗគឺវិញ្ញាសាកាយសម្ព័ន្ធអាទិស្ទិក(Men Artistic Gy mnastics) ដោយចែកចេញជា៨វិញ្ញាសាតូចទៀត និងវិញ្ញាសាកាយសម្ព័ន្ធអាអេរ៉ូប៊ិកបរុសនារី (Menand women Aerobic Gymnastic) ចែកចេញជា៥វិញ្ញាសាតូចទៀត៕
ដោយ ៖ វិសិទ្ធ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


