កីឡា
CAMSOC បានដៃគូឧបត្ថម្ភធំ២មានទឹកប្រាក់១,៥ទៅ២លានដុល្លារ
រហូតដល់ពេលនេះ គណៈកម្មាធិការធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) ទទួលបានដៃគូធំពីរហើយសម្រាប់ការចូលរួមឧបត្ថម្ភគាំទ្រដល់ការរៀបចំការប្រកួតឲ្យទទួលបានជោគជ័យ។
តាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ថា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ទទួលបានធនាគារ ABA ជាដៃគូចលនូបត្ថម្ភផ្ដាច់មុខ លើវិស័យធនាគារ សម្រាប់ព្រឹត្តិការណ៍ប្រកួតធំទាំងពីរនៅកម្ពុជា។ កិច្ចព្រមព្រៀងគ្នានេះបានធ្វើឡើងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោកបានបញ្ជាក់ថា គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានកំណត់គោលការណ៍ «សន្សំសំចៃ និងធ្វើឲ្យមានភាពអស្ចារ្យ នៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣»។ ជាក់ស្ដែង គណៈកម្មាធិការជាតិទទួលបានដៃគូឧបត្ថម្ភគាំទ្រលំដាប់ Premium គឺ ជាចំណាត់ថ្នាក់ទី១។ សម្រាប់ចំណាត់ថ្នាក់នេះបានកំណត់លើការឧបត្ថម្ភកម្រិតទី១ ចន្លោះ ១.៥លានដុល្លារ ទៅ ២លានដុល្លារ។
លោកបានបន្ថែមថា នេះគឺជាសក្ខីកម្មមួយ មិនមែនតែការទទួលបានចំណូលជាសាច់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែទទួលបាននូវការរួមគ្នាធ្វើឲ្យគុណតម្លៃនៃព្រឹត្តិការណ៍កីឡា កាន់តែខ្ពស់ថែមទៀតតាមរយៈការសម្រួលដល់ការរៀបចំឲ្យមានដំណើរការនៃការចាយវាយថវិការបស់ប្រតិភូទាំងអស់ ដែលអញ្ជើញមក ក្នុងប្រតិបត្តិការមួយដ៏ល្អ ហើយទៅដល់ដៃអ្នកចូលរួមទាំងអស់។
កាលពីថ្ងៃទី២៨ ខែធ្នូ កន្លងទៅថ្មីៗនេះ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ក៏បានចុះហត្ថលេខាជាមួយក្រុមហ៊ុន AIA ដើម្បីក្លាយជាដៃគូចលនូបត្ថម្ភជាផ្លូវការសម្រាប់ការធារ៉ាប់រងអាយុជីវិតរបស់អត្តពលិកជម្រើសជាតិកម្ពុជា ដើម្បីបំប៉នចិត្តសាស្ត្រកីឡារបស់ពួកគេឲ្យកាន់តែមានឆន្ទៈមោះមុត ហ៊ានលះបង់បន្ថែមទៀត ក្នុងការឆ្ពោះទៅស្វែងរកមេដាយជូនជាតិ។
តាមការឲ្យដឹងពីលោកអគ្គលេខាធិការរូបនេះថា បច្ចុប្បន្នមានក្រុមហ៊ុនពី៤ទៅ៥ដែលកំពុងដំណើរការនិតិវិធី ដើម្បីក្លាយជាដៃគូផ្លូវការ ឧបត្ថម្ភដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន