កីឡា
ទីបំផុត PSG ទម្លាយមូលហេតុ មិនអនុញ្ញាតឲ្យ Messi កាន់ពាន World Cup ដើរដង្ហែក្នុងកីឡដ្ឋាន Parc des Princes
ក្លិប Paris Saint-Germain បានសម្រេចចិត្តមិនអនុញ្ញាតឲ្យម្ចាស់ជើងឯក World Cup កីឡាករ Lionel Messi ដើរដង្ហែពានរង្វាន់នៅឯកីឡដ្ឋាន Parc des Princes ទេ ដោយសារតែ បារម្ភថាអាចមានការរិះគន់ពីអ្នកគាំទ្រ។

PSG បានទទួលស្វាគមន៍ក្រុមភ្ញៀវ Angers ក្នុងក្របខ័ណ្ឌបារាំង Ligue 1 កាលពីរាត្រីថ្ងៃពុធ ដែលនោះជាការចូលលេងវិញលើកដំបូងរបស់ Messi ចាប់តាំងពីអាហ្សង់ទីនផ្តួលបារាំងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup Qatar 2022 កាលពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០២២។
ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មានបារាំង Le Parisien បានរាយការណ៍ថា ក្លិបនឹងមិនអនុញ្ញាតឲ្យប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន កាន់ពានដើរដង្ហែនៅលើវាលស្មៅក្នុងទឹកដីបារាំងនោះទេ ចំពេលមានភាពភ័យខ្លាចនៃការហ៊ោបង្អាប់ដល់ Messi។

លើសពីនេះ កាសែត Le Parisien បានសរសេរថា ក្លិបមានអារម្មណ៍ថា ការឈរអមសងខាងដោយកិត្តិយសដែលផ្តល់ឲ្យ Messi នៅពេលគាត់ត្រលប់មកហ្វឹកហាត់វិញ គឺជាការស្វាគមន៍គ្រប់គ្រាន់ហើយសម្រាប់អ្នកឈ្នះពានរង្វាន់ World Cup៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Goal
ចុចអាន៖ បន្ទប់ដែល Messi ស្នាក់នៅអំឡុងព្រឹត្តការណ៍ World Cup 2022 នឹងប្រែក្លាយទៅជា សារមន្ទីរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


