កីឡា
អ្នកជំនួញអារ៉ាប៊ីសាអូឌីតដេញថ្លៃកញ្ចប់ទស្សនា ២.២លានផោន ដើម្បីជួប Ronaldo និង Messi
អ្នកជំនួញជនជាតិអារ៉ាប៊ីសាអូឌីតម្នាក់កំពុងនាំមុខលើការដេញថ្លៃកញ្ចប់ដើម្បីទស្សនា ការប្រកួតដែលអាច និយាយបានថា ទំព័រចុងក្រោយបង្អស់ ក្នុងការប្រកួតប្រជែងរវាង Cristiano Ronaldo និង Lionel Messi ជាមួយនឹងការផ្តល់ជូនតម្លៃ ២.២លានផោន សម្រាប់សំបុត្រចូលទស្សនាការប្រកួត មិត្តភាពនៅថ្ងៃព្រហស្បតិ៍ ខាងមុខនេះ។

អង្គភាពកម្សាន្តរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បាននិយាយនៅលើ Twitter ថា: Mushref al-Ghamdi អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអចលនទ្រព្យ AqarOne គឺជាអ្នកនាំមុខក្នុងការដេញថ្លៃដែលបញ្ចប់នៅថ្ងៃអង្គារ។ សំបុត្រមានឈ្មោះថា “Beyond Imagination” គឺសម្រាប់ការប្រកួតដែលមានក្រុមចម្រុះមកពីក្លិបអារ៉ាប៊ីសាអូឌីត Al Nassr ដែលទើបចុះហត្ថលេខាលើ Ronaldo និងក្លិប Al Hilal ទល់ជាមួយនឹងក្លិប Paris Saint-Germain របស់ Messi។
អ្នកទិញសំបុត្រមានសិទ្ធិចូលទីលានដើម្បីអបអរការលើកពាន និងចូលទៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ហើយ ជួបបុរសទាំង ២នាក់ ដែលធ្លាប់ប្រជែងគ្នាជាច្រើនឆ្នាំមកហើយ។
ការប្រកួតនៅទីក្រុង Riyadh នឹងក្លាយជាជំនួបនៅលើទីលានលើកដំបូងរបស់អ្នកទាំងនេះ ចាប់តាំងពី Juventus យកឈ្នះ Barcelona ៣-០ ក្នុងខែធ្នូ ឆ្នាំ២០២០។
ទោះបីជាប្រាក់ចំណូលពីការដេញថ្លៃគឺដើម្បីទៅអង្គការសប្បុរសធម៌ក៏ដោយ ព្រឹត្តិការណ៍នេះអាចជំរុញឱ្យមានការ ចោទប្រកាន់ពី “ការលាងលុយក្នុងកីឡា”៖ បង្វែរការយកចិត្តទុកដាក់ពីការរំលោភសិទ្ធិដោយការចាយលុយលើកីឡា ក៏ដូចជាទាក់ទាញ Ronaldo អារ៉ាប៊ីសាអូឌីត បានចុះហត្ថលេខាលើ Messi ជាឯកអគ្គរាជទូតទេសចរណ៍ ខណៈ PSG ជាកម្មសិទ្ធិរបស់រដ្ឋាភិបាលកាតា៕
ប្រភព៖ theguardian.com
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


