Connect with us

កីឡា

សម្ដេច​ ទៀ​ បាញ់ ​មាន​​ប្រសាសន៍​​ពី​​​ការ​​ត្រៀម​​ពិធី​រាប់​ថយ​ក្រោយ​ ១០០​ថ្ងៃ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​២០២៣​

បានផុស

នៅ

គិត​ត្រឹម​​ថ្ងៃ​ទី​២៥ ខែ​មករា ខាង​មុខ​នេះ​ កម្ពុជា​នៅ​សល់​តែ​១០០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​​នឹង​មក​ដល់​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី៣២ និង អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ជា​ប្រវត្តិ​សាស្ត្រ​ដំបូង​នៅ​កម្ពុជា។

ការ​ត្រៀម​ខ្លួន​របស់​កម្ពុជា​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​មក​​ទទួល​បន្ទុក​ដោយ​​គណៈកម្មាធិការ​ជាតិ​​រៀបចំ​ការ​ប្រកួត​​កីឡា​ស៊ីហ្គេម (CAMSOC) ​ដែល​មាន​​សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន ហើយ​ឈាន​ដល់​ឆ្នាំ​២០២៣​គឺ​ជា​ពេល​វេលា​ប្រតិបត្តិ​ហ្គេម។

ក្នុងកិច្ច​ប្រជុំ​បូក​សរុប​ការងារ ឆ្នាំ២០២២ និងលើកទិសដៅ ឆ្នាំ២០២៣ សម្ដេចពិជ័យសេនា ទៀ បាញ់ បាន​ចាត់ទុក​ជា​ដំណាក់កាលចុងក្រោយ ដែលតម្រូវឲ្យគណៈកម្មការ អនុគណៈកម្មការទាំង ១៤ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងការងារបន្ថែមទៀត ដើម្បីឆ្ពោះទៅរកភាពជោគជ័យដ៏ត្រចះត្រចង់ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចពិជ័យសេនា​លើក​ឡើង​ថា ៖«ក្នុងនាមជាប្រធានគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ច្បាស់ណាស់ សម្រាប់ពេលវេលាកាន់ខិតជិតមកដល់។ ពិសេសយើងកំពុងត្រៀមរៀបចំពិធីរាប់ថយក្រោយ ១០០ថ្ងៃ (ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣)។ កិច្ចការងារនេះ សូមយើងទាំងអស់គ្នា ចូលរួមធ្វើយ៉ាងណាឲ្យឃើញថា ការប្រុងប្រៀបរៀបចំរបស់យើង មួយៗថ្ងៃ​កាន់តែកៀកហើយ។ គ្រប់ទិសទី គ្រប់កន្លែងទាំងអស់ ត្រូវតែចូលប្រុងប្រៀបខ្លួន ដើម្បីធ្វើម្ចាស់ផ្ទះឲ្យទទួលបានជោគជ័យដ៏ធំធេង»។

«យើងឃើញថា ការប្រុងប្រៀបរបស់យើង គឺរួចរាល់ជាស្ថាពរហើយ ឈានដល់ដំណាក់ចុងក្រោយ គឺក្នុងដំណាក់កាលនៅសល់ ១០០ថ្ងៃនេះ គឺជារយៈពេល ដែលយើងត្រូវពង្រឹង និងរៀបចំឲ្យកាន់តែល្អថែមទៀត ដើម្បីធានាថា កិច្ចការទាំងអស់របស់យើង គឺបានរួចស្រេចបាច់។ ពិសេសការងារដែលយើងយកចិត្តទុកដាក់ខ្លាំងបំផុត គឺគ្រប់ផ្នែកទាំងអស់ ទាំងគណៈកម្មការ អនុគណៈកម្មការទាំង១៤ យើងបានបំពេញការងារពេញលេញអស់ហើយ។ បានន័យថា ការនៅសល់ ១០០ថ្ងៃ គឺជាពេលវេលា ដែលយើងត្រូវរៀបរយ និងបំពេញបន្ថែមឲ្យកាន់តែសព្វគ្រប់ និងពេញលេញ ដើម្បីត្រៀមទទួលបដិសណ្ឋារកិច្ចបណ្ដាគណៈប្រតិភូកីឡាទាំងអស់ ដែលចូលរួមប្រកួតនៅប្រទេសរបស់យើង»។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានសម្ដែងការគោរពនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលសម្ដេចតេជោនាយករដ្ឋមន្ដ្រី បានជំរុញឲ្យបំផ្ទុះការផ្សព្វផ្សាយពីការរាប់ថយក្រោយ ១០០ថ្ងៃ ឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ដែលកម្ពុជារង់ចាំអស់ ៦៤ឆ្នាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម