កីឡា
នគរបាលជាតិ ផ្លាស់ប្ដូរសមាសភាពដឹកនាំក្លិបបាល់ទាត់ ត្រៀមរដូវកាលថ្មី
ក្លិបបាល់ទាត់នគរបាលជាតិ បានសម្រេចធ្វើការផ្លាស់ប្ដូរប្រធានក្លិបថ្មី ដើម្បីដឹកនាំគ្រប់គ្រង បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

ដោយទទួលបានការចង្អុលបង្ហាញ និងការណែនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ស្តីពីកំណែទម្រង់ និងអភិវឌ្ឍវិស័យកីឡាបាល់ទាត់របស់ក្រសួងមហាផ្ទៃ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំស្តីពី ការរៀបចំកែសម្រួលសមាសភាពថ្នាក់ដឹកនាំ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពលោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួម ពីលោក ឧត្តមសេនីយ៍ទោ យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រួមនឹងលោក នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ព្រមទាំងលោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ដើម្បីកែសម្រួល និងផ្លាស់ប្តូរសមាសភាពថ្នាក់ដឹកនាំ ដោយ លោក នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ ត្រូវបន្តដឹកនាំក្លិបបាល់ទាត់អគ្គស្នងការនគរបាលជាតិ ជំនួសលោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ ដែលបច្ចុប្បន្នមានភារកិច្ចមមាញឹក ពុំអាចបន្តដឹកនាំក្លិបបាន។

នាឱកាសចូលកាន់ភារកិច្ចថ្មី ក្នុងវិស័យបាល់ទាត់ លោក នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានបង្ហាញការប្តេជ្ញាចិត្តអភិវឌ្ឍវិស័យកីឡារបស់កងកម្លាំងនគរបាលជាតិមួយនេះ ឱ្យទទួលបានជោគជ័យ និងរីកចម្រើនបន្ថែមទៀត។

នាឱកាសនោះ លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា ដែលក្លិបអគ្គស្នងការនគរបាលជាតិ សម្រេចបានជាង ១១ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជួន ណារិន។ សមិទ្ធផលទាំងអស់នេះហើយ គឺពិតជាបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្លិបកន្លងមក ក្រោមការចង្អុលបង្ហាញ ណែនាំ និងយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់ ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោកអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានណែនាំផងដែរដល់គ្រូបង្វឹក កីឡាករបាល់ទាត់ក្លិបអគ្គស្នងការនគរបាលជាតិទាំងអស់ ត្រូវបន្តស្មារតីរួបរួមសាមគ្គីជាធ្លុងមួយ ជាពិសេស ត្រូវប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ វិជ្ជាជីវៈរបស់ខ្លួន និងត្រូវបន្តពង្រឹងសមត្ថភាពបច្ចេកទេស និងបង្កើនការហ្វឹកហាត់ឱ្យកាន់តែខ្លាំងក្លាថែមទៀត។
គួរបញ្ជាក់ថា ក្លិបបាល់ទាត់នគរបាលជាតិ បច្ចុប្បន្នលេងនៅលីគលំដាប់ទី២ កម្ពុជា ខណៈកាលពីរដូវកាលមុនស្ទើរតែបានកៅអីឡើងមកលីគកំពូល ប៉ុន្តែខកខាននៅប្រកួតចុងក្រោយ ដោយបញ្ចប់ទៅឈរនៅលេខ៣ នៃលីគ៕
អត្ថបទ ៖ មន្នីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ