កីឡា
គួរជាទីមោទនៈ កម្ពុជាដាក់កីឡាអត្តសញ្ញាណជាតិចំនួន៣ក្នុងស៊ីហ្គេម២០២៣
ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រត្រូវបានសម្រេចដាក់កីឡាចំនួន៣៨ប្រភេទ ស្មើនឹង ៦០៨វិញ្ញាសា និង១ប្រភេទកីឡាទៀតជាការប្រកួតសម្តែង។

ក្នុងចំណោមកីឡាប្រកួតប្រជែងដណ្តើមមេដាយជាផ្លូវការចំនួន៣៨ប្រភេទ គឺមានកីឡាអត្តសញ្ញាណជាតិរបស់កម្ពុជាចំនួន៣ រួមមាន កីឡាគុនល្បុក្កតោ កីឡាគុនខ្មែរ និងកីឡាអុកចត្រង្គ។ កីឡាអត្តសញ្ញាណជាតិទាំង៣ប្រភេទនេះគឺជាមរតកដូនតារបស់ខ្មែរសុទ្ធសាធតាំងពីរាប់ពាន់ឆ្នាំមកហើយ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) បានឲ្យដឹងថា ៖«កម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម យើងមានប្រភេទកីឡាជាអត្តសញ្ញាណជាតិរបស់យើងគឺគុនខ្មែរ ល្បុក្កតោ និងអុកចត្រង្គ។ ការងារនេះត្រូវបានក្រុមប្រឹក្សា (អាស៊ីអាគ្នេយ៍) ឯកភាពគ្នា និងយល់ព្រមរួចរាល់ ក្នុងការផ្តល់ឲ្យបុព្វសិទ្ធិដល់ម្ចាស់ផ្ទះកម្ពុជាក្នុងការរៀបចំ»។

ប្រការនេះពិតជាគួរទីមោទនភាពសម្រាប់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះលើកដំបូងបានប្រឹងប្រែង និងតស៊ូដាក់បញ្ចូលប្រភេទកីឡាអត្តសញ្ញាណជាតិរបស់ខ្លួនក្នុងព្រឹត្តិការណ៍កីឡាធំប្រចាំតំបន់អាស៊ាន។ ប្រទេសអាស៊ានមួយចំនួនដែលធ្លាប់ធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមកន្លងមកក៏បានដាក់ប្រភេទកីឡាអត្តសញ្ញាណជាតិរបស់ខ្លួនឲ្យប្រកួតជាផ្លូវការដែរ។
សម្រាប់ប្រភេទកីឡាគុនខ្មែរមានប្រទេសមួយចំនួនបានយល់ព្រមបញ្ជូនអត្តពលិករបស់ខ្លួនចូលរួមប្រកួតគុនខ្មែរគឺ វៀតណាម ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌូនេស៊ី បូករួមទាំងម្ចាស់ផ្ទះកម្ពុជាគឺមាន៦ប្រទេសដែលមានអត្តពលិកចូលរួមប្រកួតគុនខ្មែរនៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


