កីឡា
នេះកីឡាករបរទេសទាំង៥រូបរបស់ព្រះខ័នរាជស្វាយរៀងត្រៀមរដូវកាលថ្មី
ព្រះខ័នរាជស្វាយរៀងបានត្រៀមកីឡាករបរទេសដែលមានកូតា៥រូបក្នុងលីគបាល់ទាត់កំពូលកម្ពុជាសម្រាប់រដូវកាលថ្មីដែលនឹងចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខនេះ។
បន្ទាប់ពីនាំចូលសមាជិកបរទេសថ្មី២រូបកាលពីពេលថ្មីៗនេះ ព្រះខ័នរាជស្វាយរៀងមានកីឡាករបរទេស៥រូបហើយ ដោយសារ៣រូបផ្សេងទៀតនៅតាំងពីរដូវកាលមុនដែលត្រូវបានបន្តកុងត្រាថ្មី។ ប្រសិនបើមានការប្រែប្រួលក្នុងការនាំចូលកីឡាករបរទេសថ្មី គឺទាល់តែកីឡាករណាម្នាក់ក្នុងចំណោមទាំង៥នាក់ចាកចេញ។

មកស្គាល់សមាជិកបរទេសទាំង៥រូបនេះរបស់ព្រះខ័នរាជស្វាយរៀងគឺ
- Hikaru Mizuno ជាកីឡាករជប៉ុនលេងក្នុងតំណែងបម្រើការពារកណ្តាលដែលនៅជាមួយព្រះខ័នរាជស្វាយរៀង៣រដូវកាលហើយគិតទាំងឆ្នាំ២០២៣-២៤នេះ បន្ទាប់ពីចូលរួមលើកទី១រដូវកាល២០១៥-២០១៦ ហើយបានផ្ទេរទៅកាន់បឹងកេតជាច្រើនរដូវកាលគឺ២០១៧-២០២១ មុនពេលវិលត្រឡប់មកព្រះខ័នរាជស្វាយរៀងរដូវកាល២០២២ និងបន្តចូលរដូវកាល២០២៣-២៤។

- Takashi Odawara ជាកីឡាករជប៉ុនលេងក្នុងតំណេងបម្រើការពារដែលបានចូលរួមជាមួយព្រះខ័នរាជស្វាយរៀងកាលពីរដូវកាល២០២២ ដែលមានស្ថិតិល្អត្រូវបានក្លឹបមានមូលដ្ឋាននៅខេត្តស្វាយរៀងបន្តកុងត្រាចូលរដូវកាល២០២៣-២៤។

- Marcus Haber ជាកីឡាករកាណាដាវ័យ៣៤ឆ្នាំដែលលេងក្នុងតំណែងខ្សែប្រយុទ្ធនៅព្រះខ័នរាជស្វាយរៀងជាក្លឹបទី២នៅកម្ពុជា បន្ទាប់ពីរូបគេចូលរួមជាមួយវិសាខារដូវកាល២០២១។ ការបន្តកុងត្រាជាមួយព្រះខ័នរាជស្វាយរៀងរដូវកាល២០២៣-២៤មានន័យថា រូបគេលេងនៅលីគកម្ពុជា៣រដូវកាលជាប់គ្នា។ កីឡាករដែលមានបទពិសោធច្រើនរូបនេះ កាលលេងឲ្យវិសាខារកបាន១៧គ្រាប់ និងរដូវកាល២០២២នៅព្រះខ័នរាជស្វាយរៀងរកបាន២៥គ្រាប់ ក្លាយជាម្ចាស់ស្បែកជើងមាស (Top Scorer) និងជាកីឡាករល្អប្រចាំរដូវកាល។

- Gabriel Silva Costa ជាកីឡាករប្រេស៊ីលលេងក្នុងតំណែងប្រយុទ្ធទើបចូលព្រះខ័នរាជស្វាយរៀងក្នុងរដូវកាលថ្មីនេះទេ ប៉ុន្តែនេះជារដូវកាលទី២នៅក្នុងលីគកំពូលកម្ពុជា បន្ទាប់ពីរដូវកាល២០២២លេងឲ្យក្លឹបអង្គរថាយហ្គឺររកបាន១៣គ្រាប់។

- Iago Fernandes ក៏ជាកីឡាករប្រេស៊ីលលេងក្នុងតំណែងបម្រើប្រយុទ្ធទើបចូលព្រះខ័នរាជស្វាយរៀងក្នុងរដូវកាលថ្មីនេះដែរ ខណៈឆ្នាំ២០២២កន្លងទៅជារដូវកាលដំបូងនៅលីគកំពូលកម្ពុជា រូបគេរកបាន៦គ្រាប់ឲ្យអង្គរថាយហ្គឺរ៕

អត្ថបទ៖ វីរបុត្រ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត