Connect with us

កីឡា

សម្តេច​​ពិជ័យ​​សេនា​ ទៀ​ បាញ់​ «ពេល​​នេះ​​ជា​​ពេល​​ប្រកាស​​អាសន្ន​​​ក្នុង​​ពន្លឿន​​គ្រប់​​ផ្នែក​​ដើម្បី​​ស៊ីហ្គេម»​

បានផុស

នៅ

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​​ជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​២០២៣ (CAMSOC-CAMAPGOC) និង​គណៈកម្មការ​ជំនាញ​នានា​បាន​ចុះ​ត្រួត​ពិនិត្យ​​ការ​សាង​សង់​ភូមិ​កីឡា​​​​ដែល​ជា​កន្លែង​រៀប​ចំ​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ​នា​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ឲ្យ​ដឹង​ពី​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC-CAMAPGOC មាន​ប្រសាសន៍​ថា ៖«តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា ពេលនេះជាពេលប្រកាសអាសន្ន​ ក្នុងការពន្លឿនលើគ្រប់ផែនការទាំងអស់ឲ្យបានរួចរាល់ និងទាន់ពេលវេលា។ យើងក៏ជឿជាក់លើការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុនសាងសង់ថា នឹងសាងសង់ឲ្យបានរួចរាល់ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ដើម្បីត្រៀមទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាឲ្យទទួលបានជោគជ័យ»។

រហូត​ដល់​ពេល​នេះ​ការ​សាង​សង់​ភូមិ​កីឡា​នៅ​មិន​ទាន់​រួច​រាល់​ឡើយ ខណៈ​​ពេល​វេលា​នៃ​ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម នៅ​សល់​ត្រឹម​​តែ​៩៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​គិត​​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​មករា។ យ៉ាង​ណា ការ​សាង​សង់​ភូមិ​កីឡា​ត្រូវ​បាន​កំណត់​តាម​ដំណាក់​កាល​ដោយ​គិត​ត្រឹម​បំណាច់​ខែ​មករា​នេះ ឲ្យ​រួច​រាល់​ចំនួន​​១៨៣០​គ្រែ នៅ​ខែ​កុម្ភៈ​ខាង​មុខ​ត្រូវ​រួច​រាល់​​២០០០​គ្រែ​បន្ថែម​ទៀត និង​ត្រឹម​បំណាច់​ខែ​មីនា​ត្រូវ​រួច​រាល់​​ទាំង​អស់​ដើ​ម្បី​សរុប​ចំនួន​៦០០០​គ្រែ។ ​គ្រែ​ទាំង​៦០០០​នេះ​គឺ​សម្រាប់​នៅភ្នំពេញ​ដែល​​អត្តពលិកត្រូវ​ស្នាក់​នៅ ហូបចុក ក្នុងភូមិកីឡាយ៉ាងតិច​ចន្លោះ ៤០០០ទៅ ៥០០០នាក់ ក្នុង១ថ្ងៃ។

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម កម្ពុជា​អាច​ល្អ​ប្រសើរ​ជាង​ប្រទេស​ម្ចាស់​ផ្ទះ​កីឡា​មួយ​ចំនួន​ទៀត​ដែល​មិន​មាន​ភូមិ​កីឡា ពី​ព្រោះ​តាម​ស្មារតី​កីឡា​អូឡាំពិក​ រាល់​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ធំ​ៗ​ត្រូវ​មាន​ភូមិ​កីឡា ខណៈ​ប្រទេស​អាស៊ាន​ខ្លះ​ដែល​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​មិន​មាន​ភូមិ​កីឡា​ទេ​ដោយ​ឲ្យ​អត្តពលិក និង​ប្រតិភូ​ស្នាក់​នៅ​តាម​សណ្ឋាគារ ផ្ទះ​សំណាក់ ឬ​ខុនដូ​ជា​ដើម៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

មុខរបរច្នៃស្បែកក្រពើ ផលិតកាបូប និងស្បែកជើង នៅតែមានទីផ្សារល្អ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៣ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

Sokha Hotels

ព័ត៌មានពេញនិយម