កីឡា
មកស្គាល់កូនប្រុសអភិបាលរាជធានីភ្នំពេញកំពុងហ្វឹកហាត់បាល់ទាត់នៅភ្នំពេញក្រោន
កូនប្រុសរបស់លោក ឃួង ស្រេង អភិបាលក្រុងរាជធានីភ្នំពេញបានកំពុងហ្វឹកហាត់នៅសាលាបាល់ទាត់របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនដែលបានធ្វើឲ្យមានការចាប់អារម្មណ៍ជុំវិញការហ្វឹកហាត់កីឡាបាល់ទាត់។

កាលពីម្សិលមិញនេះ លោក ឃួង ស្រេង និងភរិយាលោកស្រី ជា ស៊ីណា បានទៅលើកទឹកចិត្តផ្ទាល់ដល់ទីលានហ្វឹកហាត់ និងថតរូបជាមួយកូនដោយមានសរសេរសារ«ឆ្លៀងពេលមកលើកទឹកចិត្តកូនប្រុសពៅ»។ លោកអភិបាលក្រុងរូបនេះ និងភរិយាមានកូនចំនួន៤នាក់ គឺស្រី៣នាក់ និងប្រុស០១នាក់។

ក្នុងនាមជាកូនប្រុសតែម្នាក់គត់ និងជាកូនពៅ ក្នុងចំណោមកូន៤នាក់ លោក ឃួង ស្រេង និងភរិយាបានលើកទឹកចិត្តឲ្យកូនហ្វឹកហាត់បាល់ទាត់តាមចំណង់ចំណូលចិត្តរបស់កូន ហើយលោកតែងតែលើកទឹកចិត្ត។

តាមការឲ្យដឹងពីសាលាបាល់ទាត់របស់ក្លឹបភ្នំពេញក្រោនថា កូនប្រុសពៅរបស់លោក ឃួង ស្រេង ឈ្មោះ ឃួង ស៊ីណាមង្គល កំពុងហ្វឹកហាត់ក្នុងថ្នាលយុវជនភ្នំពេញក្រោនអាយុក្រោម១១ឆ្នាំដែលទើបតែបានចូលហ្វឹកហាត់កាលពីពេលថ្មីៗនេះ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


