កីឡា
Nick Taylor បង្ហាញបុរសម្នាក់ដែលជំរុញឲ្យរូបគេចូលព្រះខ័នរាជស្វាយរៀង
កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាខ្មែរ-អាមេរិក Nick Taylor បានប្រកាសពីការនាំមកនូវទេពកោសល្យបាល់ទាត់របស់ខ្លួនចូលក្នុងព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីសម្រេចចូលរួមជាមួយព្រះខ័នរាជស្វាយរៀងជាផ្លូវការដើម្បីត្រៀមរដូវកាលថ្មីនៃលីគបាល់ទាត់កំពូលកម្ពុជា។

Nick Taylor បានរៀបរាប់ថា ៖«ខ្ញុំរីករាយក្នុងការប្រកាសថា ខ្ញុំនឹងនាំមកនូវទេពកោសល្យរបស់ខ្ញុំចូលព្រះរាជាណាចក្រកម្ពុជា និងចូលរួមជាមួយក្លឹបព្រះខ័នរាជស្វាយរៀងនារដូវកាលថ្មីនៃលីគបាល់ទាត់កំពូលកម្ពុជារដូវកាល២០៣នេះ។ ខ្ញុំសូមអរគុណដល់ក្រុមការងារដែលជឿលើខ្ញុំ និងបានធ្វើឲ្យរឿងនេះបានកើតមានឡើយ។ ខ្ញុំពិតរីករាយណាស់សម្រាប់អាជីពបាល់ទាត់របស់ខ្ញុំនាពេលខាងមុខ ដែលជាកន្លែងនឹងមានការប្រកួតប្រជែងខ្លាំងទាំងនៅលើទីលាន និងក្រៅទីលាន»។
ទីកន្លែងកំណើតជីតារបស់កីឡាកររូបនេះអាចជាហេតុមួយជំរុញឲ្យសម្រេចចូលរួមជាមួយក្លឹបព្រះខ័នរាជស្វាយរៀង។ កីឡាករបានលើកឡើងថា ៖«ការផ្ទេរចូលព្រះខ័នរាជស្វាយរៀងពិតជាមានន័យណាស់សម្រាប់មូលហេតុផ្ទាល់ខ្លួនដោយសារតារបស់ខ្ញុំមានកំណើតនៅខេត្តស្វាយរៀង។ លោកជាបុរសម្នាក់ដែលខ្ញុំគោរពបំផុត ជាមនុស្សម្នាក់ដែលលះបង់ និងជម្នះរាល់ឧបសគ្គដើម្បីធ្វើឲ្យក្រុមគ្រួសាររបស់លោកដែលរស់រានមានជីវិត និងធ្វើឲ្យជីវភាពកាន់តែល្អប្រសើរ ជាមនុស្សម្នាក់ដែលខ្ញុំចាត់ទុកជាវីរបុរសម្នាក់»។

កីឡាកររូបនេះបានបន្តថា ៖«ខ្ញុំពិតជាមានកិត្តិយសណាស់ដែលតំណាងឲ្យប្រទេសកម្ពុជាដែលលោកស្រឡាញ់ខ្លាំងណាស់។ ឥឡូវខ្ញុំពិតជារីករាយដែលអាចមកលេងនៅខេត្តកំណើតរបស់តា។ ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណដល់អ្នកគ្រប់គ្នាដែលបានគាំទ្រខ្ញុំ។ ខ្ញុំនឹងប្រឹងប្រែងឲ្យអស់លទ្ធភាពដើម្បីលោកអ្នកមានមោទនភាព»៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


