កីឡា
សមាជិកព្រះខ័នរាជស្វាយរៀង៦រូបជាប់បញ្ជី៣០នាក់ត្រៀមស៊ីហ្គេម២០២៣
សមាជិករបស់ក្លឹបព្រះខ័នរាជស្វាយរៀងចំនួន៦នាក់ត្រូវបានជាប់ឈ្មោះក្នុងបញ្ជីកីឡាករបាល់ទាត់កម្ពុជាអាយុក្រោម២២ឆ្នាំ ដើម្បីចេញទៅហ្វឹកហាត់ជំហានទី១នៅប្រទេសថៃត្រៀមប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជានាខែឧសភាខាងមុខ។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញបញ្ជីឈ្មោះក្រុមកីឡាករបាល់ទាត់ជម្រើសជាតិអាយុក្រោម ២២ឆ្នាំ (U-22) ចំនួន៣០នាក់ដើម្បីត្រៀមប្រមូលផ្ដុំ និងបោះជំរំហ្វឹកហាត់ លើកទី១ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅកោះសាមុយ ប្រទេសថៃ។

ក្នុងចំណោមសមាជិកទាំង ៣០រូបត្រូវបានជ្រើសរើសចេញពីក្លឹបក្នុងក្របខណ្ឌលីគកំពូលកម្ពុជា និងលីគទី២។ ក្នុងនោះសមាជិករបស់ព្រះខ័នរាជស្វាយរៀង ៦នាក់, វិសាខា ៦នាក់, បឹងកេត ៥នាក់, ណាហ្គាវើលដ៍ ៤នាក់, ភ្នំពេញក្រោន ៣នាក់, សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ២នាក់, អង្គរថាយហ្គឺរ ១នាក់, សូលទីឡូអង្គរ ១នាក់, អគ្គិសនីកម្ពុជា ១នាក់ និងព្រៃវែង ១នាក់។
សមាជិកទាំង៦រូបរបស់ព្រះខ័នរាជស្វាយរៀងគឺខ្សែបម្រើ ជូន ស៊ីនទី, មិន រតនៈ, ខ្សែការពារ រី លាភផេង, នី សុខរី, និង ខ្សែប្រយុទ្ធ អ៊ាន ពិសី ព្រមទាំងអ្នកចាំទី វីរៈ ដារ៉ា។ អ៊ាន ពិសី បានជាប់បញ្ជីឈ្មោះស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ប៉ុន្តែដោយសាររបួស រូបគេមិនបានលេងទេដោយវិលត្រឡប់មកស្រុកវិញ។
អ្នកចាំទី វីរៈ ដារ៉ា, ជូ ស៊ីនទី និង មិន រតនៈ ធ្លាប់បានទៅស៊ីហ្គេម លើកទី៣១ នៅវៀតណាម ខណៈ រី លាភផេង និង នី សុខរី ទើបតែបានជាប់ឈ្មោះជាលើកដំបូង។

សូមបញ្ជាក់ថា កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងចាប់ផ្ដើមពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ លើ ៣៧ប្រភេទកីឡា (កីឡាសម្ដែង ១ប្រភេទ) ប៉ុន្តែសម្រាប់កីឡាបាល់ទាត់ នឹងចាប់ផ្ដើមមុនពិធីបើក ៦ថ្ងៃ ពោលគឺនឹងប្រកួតពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ តទៅ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


