កីឡា
អ្នកគាំទ្របាល់ទះ១គូច្រើនជាងអ្នកគាំទ្របាល់ទាត់៦គូកាលពីចុងសប្តាហ៍កន្លងទៅ
កាលពីថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ កន្លងទៅនេះ អ្នកគាំទ្រចូលទស្សនាផ្ទាល់ការប្រកួតបាល់ទះមិត្តភាពអន្តរជាតិរវាងជម្រើសជាតិកម្ពុជា និងជម្រើសជាតិបារាំងអាយុក្រោម១៩ឆ្នាំ (U19) ពេញសាលនៃវិមានពហុកីឡដ្ឋានជាតិ។

បើតាមការប្រកាសរបស់ពិធីករនៅកន្លែងប្រកួតផ្ទាល់ អ្នកគាំទ្រប្រមាណ៤៥០០នាក់បានចូលទស្សនាបាល់ទះមិត្តភាពអន្តរជាតិកាលពីថ្ងៃអាទិត្យ ប៉ុន្តែបើតាមការឲ្យដឹងពីលោក អាំង សេរីពិសិដ្ឋ អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទះកម្ពុជាថា ចំនួនអ្នកគាំទ្រចូលទស្សនាផ្ទាល់ប្រមាណ៥០០០នាក់។ ពួកគាត់បានទិញសំបុត្រដែលមានតម្លៃ៨០០០រៀល និងបានចូលទស្សនាផ្ទាល់តាំងពីគូទី១រវាងក្រុមបញ្ជាការដ្ឋានអង្គរក្ស និង ក្រុមរដ្ឋបាលរាជធានីភ្នំពេញ។

ចំនួនចូលទស្សនាផ្ទាល់ការប្រកួតបាល់ទះខាងលើនេះមានន័យថា ច្រើនជាងអ្នកទស្សនាផ្ទាល់សរុបនៃការប្រកួតបាល់ទាត់ខេមបូឌានលីគខាប់កាលពីចុងសប្តាហ៍កន្លងទៅចំនួន៦គូទៀត។ តាមការឲ្យដឹងពី Cambodian Premier League ថា អ្នកទស្សនាផ្ទាល់ទាំង៦គូសរុបគឺ ៣៥៥៦នាក់។

សម្រាប់អ្នកគាំទ្រទាំង៦គូគឺ ការប្រកួតវាង ក្រុមកោះកុង ជាមួយ ក្រសួងការពារជាតិ នៅកីឡដ្ឋានកោះកុង មានអ្នកគាំទ្រផ្ទាល់ ៧១៧នាក់។ ការប្រកួតរវាង ព្រៃវែង ជាមួយ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋានព្រៃវែង មានអ្នកគាំទ្រផ្ទាល់ ៦៧៩នាក់។ ការប្រកួតរវាង បឹងកេត ជាមួយ វិសាខា នៅកីឡដ្ឋានខេមបូឌាអ៊ែរវេ មានអ្នកគាំទ្រផ្ទាល់ ១៩៣២នាក់។

ការប្រកួតរវាង អាយអេសអាយ ដង្កោសែនជ័យ និង ណាហ្គាវើលដ៍ នៅកីឡដ្ឋានអេអាយអេ ខេអឹមអេចផាក មានអ្នកគាំទ្រផ្ទាល់ ៨១៩នាក់។ ការប្រកួតរវាង សូលទីឡូអង្គរ និង អង្គរថាយហ្គឺរ នៅកីឡដ្ឋានហនុមាន មានអ្នកគាំទ្រផ្ទាល់ ១១៣៥នាក់ និងការប្រកួតរវាង ព្រះខ័នរាជស្វាយរៀង ជាមួយ ភ្នំពេញក្រោន នៅស្តាតចាស់ មានអ្នកគាំទ្រផ្ទាល់ ១៦០២នាក់។

អ្វីដែលគួរឲ្យកត់សំគាល់ទៀតនោះ សំបុត្រចូលទស្សនាការប្រកួតលើកទី២រវាង ក្រុមបាល់ទះជម្រើសជាតិកម្ពុជា និង U19 បារាំង នាថ្ងៃពុធ ទី២២ ខែកុម្ភៈស្អែកនេះ បើតាមការឲ្យដឹងពីសហព័ន្ធកីឡាបាល់ទះកម្ពុជាកាលពីថ្ងៃទី២០ ខែកុម្ភៈម្សិលមិញគឺ លក់សំបុត្រអស់ចំនួន២៥០០សន្លឹកហើយ ដូច្នេះអាចនឹងមានអ្នកគាំទ្រចូលទស្សនាផ្ទាល់ពេញសាលនៃវិមានពហុកីឡដ្ឋានជាតិជាទៀត៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


