កីឡា
ប្រមុខប្រដាល់មួយថៃអន្តរជាតិ បញ្ចុះបញ្ចូល ម៉ាឡេស៊ី និងហ្វីលីពីន មិនឲ្យចូលប្រកួតគុនខ្មែរនៅស៊ីហ្គេមបានសម្រេច
លោកបណ្ឌិត Sakchai Thapsuwan ប្រធានសហព័ន្ធប្រដាល់មួយថៃអន្តរជាតិ (IFMA) បានបញ្ជាក់ថា ម៉ាឡេស៊ី និងហ្វីលីពីន នឹងមិនបញ្ជូនក្រុមចូលរួមប្រកួតគុនខ្មែរក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣២ នៅកម្ពុជាឡើយ។ ចំណែកប្រទេសដែលគេបញ្ជូនឈ្មោះទៅប្រកួតត្រូវមើលថាតើគេបញ្ជូនក្នុងនាមគណៈកម្មាធិការអូឡាំពិករបស់ប្រទេសនីមួយៗឬអត់។ បើមិនពាក់ព័ន្ធនឹងសមាគមកីឡាក្នុងប្រទេសគេទេ គេអាចបញ្ជូនទៅប្រកួតបាន។ ខ្ញុំមិនដឹងពីរបៀបដាក់ទោសគេទេ។ ទាំងនេះជាសម្ដីរបស់ លោកបណ្ឌិត Sakchai Thapsuwan ប្រធានសហព័ន្ធប្រដាល់មួយថៃអន្តរជាតិ។

បន្ទាប់ពីសហព័ន្ធគុនខ្មែរអន្តរជាតិ (KKIF) បានប្រកាសថា បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះកីឡាគុនខ្មែរស៊ីហ្គេម លើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មានការបង្ហើបថា ដើមឡើយនៅក្នុងស៊ីហ្គេមនេះ មានប្រទេសចំនួន ៧ ដែលបានបញ្ជូនអត្តពលិកមកចូលរួមប្រកួតរួចហើយ រួមមាន ឡាវ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម រួមជាមួយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កន្លងមកសហព័ន្ធកីឡាប្រដាល់មួយថៃអន្តរជាតិ (IFMA) ក៏ធ្លាប់បានប្រកាសដែរថា ប្រទេសណាដែលបញ្ជូនអត្តពលិកទៅប្រកួតគុនខ្មែរ ទៅស៊ីហ្គេមឆ្នាំ ២០២៣ នឹងត្រូវហាមប្រាមមិនឲ្យប្រកួតប្រដាល់ថៃអន្តរជាតិរយៈពេល ១-២ ឆ្នាំ។ សមាជិក IFMA មានម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ី។ ខណៈកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា មិនមែនជាសមាជិក នៃ IFMA ទេ ខណៈប្រទេសជាសមាជិកចំនួនពីរ គឺ ថៃ និងសិង្ហបុរី បានបញ្ជាក់ថា ពួកគេនឹងមិនបញ្ជូនអត្តពលិកទៅចូលរួមការប្រកួតនោះទេ។

ថ្មីៗនេះ លោកបណ្ឌិត Sakchai Thapsuwan ព្រឹទ្ធាចារ្យសហព័ន្ធប្រដាល់មួយថៃអន្តរជាតិ (IFMA) បានបង្ហើបថា លោកមានឱកាសបានពិភាក្សាជាមួយប្រទេសម៉ាឡេស៊ី និងហ្វីលីពីន ហើយលោកបានបញ្ជាក់ថា លោកពិតជានឹងមិនបញ្ជូនក្រុមទៅប្រកួតក្នុងការប្រកួតគុនខ្មែរនោះទេ។
«អ្នកណាបញ្ជូនក៏បញ្ជូន ប៉ុន្តែខ្ញុំបញ្ជាក់ថា ថៃច្បាស់ជាមិនបញ្ជូនទេ ត្រូវមើលថាប្រទេសណាដែលបញ្ជូនអត្តពលិកក្នុងនាមអ្វី បើមិនពាក់ព័ន្ធនឹងសមាគមក្នុងប្រទេសគាត់អាចបញ្ជូនទៅប្រកួតបាន។ យើងមិនអាចទៅហាមគាត់បានទេ ព្រោះគាត់ទៅដោយខ្លួនឯង មិនមែនក្នុងនាមសមាគមកីឡាជាតិទេ ម៉ាឡេស៊ី និងហ្វីលីពីន គាត់ធានាប្រាប់ខ្ញុំថាគាត់មិនបញ្ជូនទៅប្រកួត»។ លោក Sakchai បានបញ្ជាក់៕
ប្រភព ៖ siamsport.co.th
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


