កីឡា
លេងដំបូង Taylor ស៊ុត១គ្រាប់ ខណៈ ព្រះ.ស្វាយរៀងឈ្នះអង្គរថាយហ្គឺរ ៥-០
ព្រះខ័នរាជស្វាយរៀងទទួលបានជ័យជម្នះដោយលទ្ធផល ៥-០ លើក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ សម្រាប់ការប្រកួតខេមបូឌានលីគខាប់ ឆ្នាំ២០២៣។

ការប្រកួតវគ្គទី១ គ្មានគ្រាប់បាល់កើតឡើងទេ បើទោះជាក្រុមភ្ញៀវបានព្យាយាមសម្រុកខ្លាំង និងមានឱកាសជាញឹកញាប់ ខណៈម្ចាស់ផ្ទះអង្គរថាយហ្គឺរបានត្រឹមព្យាយាមការពារដើម្បីវាយបក។

យ៉ាងណា នៅវគ្គទី២ ព្រះខ័នរាជស្វាយរៀងស៊ុតចូល៥គ្រាប់ដោយកីឡាករ៣នាក់ផ្សេងគ្នា ក្នុងនោះខ្សែប្រយុទ្ធកម្ពស់ខ្ពស់ Marcus Haber ធ្វើបានសម្រេច៣គ្រាប់ម្នាក់ឯងនៅនាទី ៥២, ៦២, និង ៧២ ហើយ ប្រាក់ មុន្នីឧត្តម ទាត់បាល់ហ្វ្រីកឃីត ចូលនាទីទី៥៦ មុនពេលប្តូរចេញ ជំនួសដោយ Nick Taylor។

កីឡាករខ្មែរ-អាមេរិក Nick Taylor ដែលប្តូរចូលជំនួស ប្រាក់ មុន្នីឧត្តម ស៊ុតចូលបាន១គ្រាប់នៅនាទី ៦៩។ នេះជាការបង្ហាញខ្លួនលើកដំបូងឲ្យព្រះខ័នរាជស្វាយរៀង និងខេមបូឌានលីគខាប់ ហើយរកបានគ្រាប់បាល់តែម្តង។

សម្រាប់ការបង្ហាញខ្លួនជាលើកដំបូងនេះ Nick Taylor ត្រូវបានអ្នកគាំទ្រកោតសរសើរពីបច្ចេកទេសលេងដ៏គួរឲ្យចាប់អារម្មណ៍តាមចង្វាក់មួយប៉ះ និងល្បឿនៗ។ រូបគេអាចនឹងកាន់តែធ្វើបានល្អសម្រាប់ការប្រកួតបន្ទាប់៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


