កីឡា
បែកធ្លាយលទ្ធផល Messi ឈ្នះពានរង្វាន់កីឡាករល្អប្រចាំឆ្នាំ ‘FIFA The Best Award 2022’
ការបែកធ្លាយមួយបានរាយការណ៍ថា Lionel Messi ជាអ្នកឈ្នះពានរង្វាន់ FIFA The Best ឆ្នាំ ២០២២ ដែលគ្រោងប្រកាសជាផ្លូវការនៅយប់ថ្ងៃច័ន្ទនេះ។

កាលពីដើមខែ បេក្ខភាព ៣ នាក់ចុងក្រោយ ត្រូវបានបង្ហាញ ហើយគេជឿថា កំពូលតារាអាហ្សង់ទីន នឹងផ្ដួលកីឡាករ Kylian Mbappe និង Karim Benzema ដើម្បីដណ្ដើមយកពានរង្វាន់នេះ។
អ្នកកាសែតអាហ្សង់ទីន Francesc Aguilar បានរាយការណ៍ថា ខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain នឹងយកពានរង្វាន់មកផ្ទះវិញ។ លោកបានបន្ថែមថា FIFA កំពុងត្រៀមប្រគល់ពានរង្វាន់នេះដល់ Messi ដើម្បីយកឈ្នះពានរង្វាន់របស់ L’Equipe និង France Football។ ស្ថាប័នទាំង ២ នេះ គឺជាស្ថាប័នដែលទទួលខុសត្រូវចំពោះការតែងតាំង Ballon d’Or ហើយកីឡាករវ័យ ៣៥ ឆ្នាំរូបនេះ មិនបានធ្វើការកាត់នោះទេ។ ខ្សែប្រយុទ្ធ Karim Benzema របស់ក្រុម Real Madrid បានបញ្ចប់ជាអ្នកឈ្នះពានរង្វាន់នោះ។

ការឈ្នះនឹងមានន័យថា Messi នឹងយកពានរង្វាន់ The Best ជាលើកទីពីររបស់ខ្លួនត្រលប់មកផ្ទះវិញ ដោយធ្លាប់ឈ្នះវានៅឆ្នាំ ២០១៩។ រដូវកាលដំបូងរបស់គេជាមួយក្លិបយក្ស Ligue 1 បន្ទាប់ពីចាកចេញពី Barcelona ប៉ុន្តែក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Christophe Galtier គេបានរកឃើញភាពអស្ចារ្យរបស់ខ្លួនម្ដងទៀត។ កីឡាករវ័យ ៣៥ ឆ្នាំរូបនេះរកបាន ១៦ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី (Assist) ១៤ ដង ក្នុងការបង្ហាញខ្លួន ២៧ លើក សម្រាប់ក្រុមរបស់បារាំងមួយនេះ។
Messi ក៏បានឈ្នះ World Cup ដ៏អស្ចារ្យផងដែរ ដែលនាំឲ្យអាហ្សង់ទីនឈ្នះពានជាលើកទី ៣ របស់ពួកគេ។ គេស៊ុតបញ្ចូលទីបាន ៧ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី (Assist) ៣ ដង ក្នុងដំណើរឆ្ពោះទៅកាន់ពានរង្វាន់ Golden Ball សម្រាប់កីឡាករល្អបំផុតក្នុងការប្រកួត។

បេក្ខភាពចុងក្រោយផ្សេងទៀត Kylian Mbappe និង Karim Benzema មានរដូវកាលដ៏អស្ចារ្យក្នុងន័យផ្ទាល់ខ្លួនរបស់ពួកគេ។ Mbappe មាន ២៧ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី (Assist) ៦ ដង ក្នុងការបង្ហាញខ្លួន ២៨ លើក សម្រាប់ PSG ខណៈពេលស៊ុតបញ្ចូលទីបាន ៨ គ្រាប់ នៅក្នុងយុទ្ធនាការ World Cup ដែលបានធ្វើឲ្យគេទទួលបានពានរង្វាន់ស្បែកជើងមាស។ ម្យ៉ាងវិញទៀត Benzema រកបាន ១៨ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី (Assist) ៥ ដង ក្នុងរដូវកាលនេះសម្រាប់ក្រុម Real Madrid៕
ប្រភព ៖ sportskeeda.com
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន