កីឡា
សុខ ធី ប្រាប់មូលហេតុដែលឡើងសង្វៀនជាថ្មីវិញឈ្នះ២ប្រកួតជាប់គ្នា
អ្នកលេងគុនខ្មែរ សុខ ធី ទទួលបានជ័យជម្នះដោយពិន្ទុលើដៃគូចាស់ Jaosueyai Sor. Dechpant ដែលមានបច្ចេកទេសល្អ នៅសង្វៀន Rajadamnern កាលពីថ្ងៃសៅរ៍ ទី១៨ ខែមីនា កន្លងទៅនេះ។

នេះជាជ័យជម្នះលើកទី២សម្រាប់អ្នកលេងគុនខ្មែរ សុខ ធី បន្ទាប់ពីវិលត្រឡប់មកកាន់សង្វៀនជាថ្មី កាលពីខែកុម្ភៈកន្លងទៅដោយបានយកឈ្នះកីឡាករថៃ Petchdam ដោយពិន្ទុ។ កាលពីឆ្នាំ២០២២ កីឡាករកម្ពុជារូបនេះមិនបានឡើងសង្វៀនទេដោយសារមានបញ្ហាខ្លះៗជាមួយក្លឹបហ្វឹកហាត់ និងឃ្លាតឆ្ងាយពីប្រពន្ធកូនដែលជំរុញឲ្យរូបគេមិនបានឡើងប្រកួត និងការហ្វឹកហាត់មួយរយៈពេលធំ។
បន្ទាប់ពីបញ្ហាត្រូវបានដោះស្រាយរួចរាល់ រូបគេបានវិលត្រឡប់កាន់ក្លឹបហ្វឹកហាត់វិញកាលពីដើមឆ្នាំ២០២៣ និងជួបជុំប្រពន្ធកូនវិញ ហើយបន្ទាប់មកក៏ទទួលបានឱកាសឡើងសង្វៀនតែម្តង។ ទោះបីជាយ៉ាងណា រូបគេបានប្រាប់ថា ក្រោយខកខានប្រកួតយូរបានធ្វើឲ្យរាងកាយ និងសមត្ថភាពរបស់ខ្លួនមិនទាន់ល្អដូចដើមទេ។

សុខ ធី បានប្រាប់ពីប្រទេសថៃមកថា រូបគេមានកម្រិតគុណភាពប្រកួតល្អប្រសើរច្រើនហើយ ប៉ុន្តែត្រូវការហ្វឹកហាត់ និងប្រកួតប្រហែលជាពីរឬបីដងទៀតទើបកម្រិតសមត្ថភាពអាចល្អដូចដើមវិញ។
«ឥឡូវ សមត្ថភាពខ្ញុំជិតដូចដើមហើយ។ និយាយទៅបានប្រពន្ធកូននៅជិត ខ្ញុំសប្បាយចិត្ត។ ខ្ញុំមានកម្លាំងចិត្តវ៉ៃ មានកម្លាំងចិត្តហ្វឹកហាត់»។ សុខ ធី និយាយពីកម្លាំងចិត្តនៃការតស៊ូក្នុងអាជីពប្រដាល់ជាថ្មី បន្ទាប់ពីបានជួបជុំប្រពន្ធកូនឡើងវិញ។

សុខ ធី មានភរិយាជាជនជាតិថៃ និងមានកូនប្រុសម្នាក់ដែលមានអាយុប្រហែលជា២ឆ្នាំហើយ។ បងប្រុសរបស់គេគឺ សុខ រិទ្ធ ជាកីឡាករឃីកបុកស៊ីងជម្រើសជាតិកកម្ពុជាដែលត្រៀមខ្លួនប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាពេលដ៏ខ្លីខាងមុខនេះ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


