កីឡា
បាល់ទះកម្ពុជានឹងប្រកួតជាមួយម៉ាឡេស៊ី និងសិង្ហបុរី ចុងខែនេះត្រៀមស៊ីហ្គេម
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិ២ប្រកួតនាចុងខែនេះដើម្បីត្រៀមខ្លួន និងកម្តៅសាច់ដុំសម្រាប់កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនេះមានម្ចាស់ផ្ទះម៉ាឡេស៊ី ក្រុមភ្ញៀវ សិង្ហបុរី និងកម្ពុជាដែលនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣។ នេះជាព្រឹត្តិការណ៍ប្រកួតមិត្តភាពកម្តៅសាច់ដុំ និងត្រៀមខ្លួនរបស់ក្រុមជម្រើសជាតិទាំង៣ដែលនឹងត្រូវប្រកួតក្នុងកីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ដូចគ្នា។

ក្រឡេកមើលប្រវត្តិក្រុមបាល់ទះជម្រើសជាតិទាំង៣ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ម៉ាឡេស៊ី ធ្លាប់ធ្វើបានល្អជាងគេដោយបានឡើងដល់វគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០០១ ប៉ុន្តែបានចាញ់ជម្រើសជាតិថៃ ០-៣ ហើយទទួលបានមេដាយប្រាក់ ហើយក៏ជាការការឈ្នះមេដាយលើកដំបូងរបស់ខ្លួន។
ចំពោះសិង្ហបុរីធ្លាប់ឈ្នះមេដាយសំរឹទ្ធ២ដងគឺឆ្នាំ១៩៨៣ និង១៩៨៥ ខណៈកម្ពុជាទើបឈ្នះមេដាយសំរឹទ្ធលើកដំបូងកាលស៊ីហ្គេម ចុងក្រោយឆ្នាំ២០២២នៅប្រទេសវៀតណាម។ ដូច្នេះក្រុមទាំង៣នេះមានគុណភាព និងបច្ចេកទេសមិនលើសខ្វះគ្នាប៉ុន្មានឡើយ។
ទោះបីជាយ៉ាងណា ក្រុមកម្ពុជាត្រូវបានគេមើលឃើញមានការអភិវឌ្ឍគួរឲ្យចាប់អារម្មណ៍ប៉ុន្មានឆ្នាំចុងក្រោយនេះរហូតបង្កើតកំណត់ត្រាឈ្នះជម្រើសជាតិថៃ និងឈ្នះមេដាយជាលើកដំបូង។ ស្របពេលម៉ាឡេស៊ី និងសិង្ហបុរីមិនដែលបានឡើងដល់វគ្គ៤ក្រុមចុងក្រោយទេគិតចាប់តាំងពីឆ្នាំ២០០៣មក៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


