Connect with us

ព័ត៌មានជាតិ

ក្បួនដង្ហែភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ធ្វើដំណើរទៅដល់​អាកាសយានដ្ឋានរដ្ឋធានីម៉ានីល

បានផុស

នៅ

លោក ហោ សារុន រដ្ឋលេខាធិការក្រសួង ទេសចរណ៍ និងជាបេសកជនពិសេសតំណាងគណៈកម្មាធិការជាតិរៀប​ចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម អញ្ជើញដឹកនាំក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡា​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បានធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino International Airport រដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ដោយមានការអញ្ជើញ​ទទួលស្វាគមន៍ពីលោក ផន ពៅ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន និងលោក CARL IRVING SAMBRANO អគ្គលេខាធិការរង គណៈកម្មាធិការអូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លើងគប់នេះ ត្រូវបានដង្ហែយកទៅរក្សាទុកនៅស្ថានទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន ដើម្បីត្រៀមរៀបចំពិធីរត់ភ្លើងគប់ នៅទីក្រុងTagaytay ជាផ្លូវការ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

រូបថត៖ ខឹម សុវណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម