កីឡា
អគ្គលេខាធិការ APSF អបអរកម្ពុជារួចរាល់សម្រាប់អាស៊ានប៉ារ៉ាហ្គេម
អគ្គលេខាធិការសហព័ន្ធកីឡាជនពិការអាស៊ានបានអបអរសាទរដល់ប្រទេសកម្ពុជាដែលបានត្រៀមខ្លួនរួចរាល់សម្រាប់រៀបចំការប្រកួតកីឡាជនពិការអាស៊ាន លើកទី១២ ឆ្នាំ២០២៣។

ថ្នាក់ដឹកនាំសហព័ន្ធកីឡាជនពិការអាស៊ាន និងតំណាងស្ថាប័នកីឡាជនពិការនៃបណ្តាប្រទេស១០ផ្សេងទៀតបានអញ្ជើញមកកម្ពុជាដើម្បីចូលរូមកិច្ចប្រជុំនាយបេសកកម្ម និងកិច្ចប្រជុំសំខាន់ៗជាច្រើន ពីថ្ងៃទី២៨ដល់៣០ ខែមីនា ស្តីពីការរៀបចំកីឡាជនពិការអាស៊ាន លើកទី១២ នៅប្រទេសកម្ពុជាដែលត្រូវបានបញ្ជើញជាអធិបតីភាពដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ Osoth Bhavilai ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន (APSF) និងលោកស្រី Wandee Tosuwan អគ្គលេខាធិការសហព័ន្ធកីឡាជនពិការអាស៊ាន ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំរយៈពេល៣ថ្ងៃនេះដែរ។
ក្រោយកិច្ចប្រជុំចប់ លោកស្រី Wandee Tosuwan បានលើកឡើងថា ៖«អបអរសាទរកម្ពុជា! កម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់កីឡាអាស៊ានប៉ារ៉ាហ្គេម។ សូមអនុញ្ញាតឲ្យយើងខ្ញុំផ្តល់ការអបអរសាទរដ៏ស្មោះស្ម័គ្រដល់ម្ចាស់ផ្ទះកម្ពុជាសម្រាប់កីឡាជនពិការអាស៊ាន លើកទី១២»។

«ក្នុងនាមសហព័ន្ធកីឡាជនពិការអាស៊ាន លោកឧត្តមសេនីយ៍ Osoth Bhavilai ប្រធានសហព័ន្ធ សូមសម្តែងការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបេសកកម្ម (Chef de Mission) សម្រាប់កីឡាជនពិការអាស៊ាន លើកទី១២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ខាងមុខ»៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


