កីឡា
ជម្រះបញ្ជី! ក្រុមបាល់ទះកម្ពុជា ប៉ះ ម៉ាឡេស៊ី វគ្គផ្តាច់ព្រ័ត្រពាន Tri-Nation យប់នេះ
ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជួបម្ចាស់ផ្ទះជម្រើសជាតិម៉ាឡេស៊ី យប់នេះក្នុងពានរង្វាន់មិត្តភាពអន្តរជាតិ Tri-Nation Cup ឆ្នាំ២០២៣ ដើម្បីត្រៀមស៊ីហ្គេម។
សម្រាប់ការប្រកួតសន្សំពិន្ទុកន្លងមក បើកឆាក កម្ពុជា បានចាញ់ក្រុមបាល់ទះជម្រើសជាតិម៉ាឡេស៊ី A ដោយលទ្ធផល ៣-០ (២៦-២៨, ២១-២៥ និង១២-២៥) ប៉ុន្តែប្រកួតទី២ បានឈ្នះជម្រើសជាតិសិង្ហបុរី ៣-១ (២៥-២០, ២៥-១៩, ២២-២៥ និង ២៥-១២) និងប្រកួតទី៣កាលពីយប់មិញបានឈ្នះក្រុមម៉ាឡេស៊ី B ដោយលទ្ធផល ៣-០ (២៥-១៦, ២៥-២១ និង ២៥-១៧)។

ក្រុមកម្ពុជាឈរលេខ២ ខណៈម្ចាស់ផ្ទះម៉ាឡេស៊ី A ស្ថិតនៅលេខ១ បន្ទាប់ពីឈ្នះទាំង៣ប្រកួតគឺលើកម្ពុជាថ្ងៃបើកឆាក បន្ទាប់មកឈ្នះសិង្ហបុរី និងម៉ាឡេស៊ី B។
តាមរូបមន្តការប្រកួត ក្រុមលេខ២ ត្រូវប្រកួតជាមួយក្រុមលេខ១ នៅវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមជើងឯកមិត្តភាពអន្តរជាតិ៣ប្រទេស Tri-Nation Cup ដែលនឹងធ្វើនៅយប់ថ្ងៃទី១ ខែមេសានេះវេលាម៉ោងប្រហែលជា៩យប់។
នេះអាចចាត់ជាការប្រកួតដើម្បីជម្រះបញ្ជីឲ្យស្រឡះ ហើយក៏ជាការប្រកួតដែលក្រុមជម្រើសជាតិកម្ពុជានឹងប្រឹងប្រែងខ្លាំងជាងមុនដែលបានចាញ់ថ្ងៃបើកឆាក។ ថ្ងៃបើកឆាកសិតដំបូង ស្វិតស្វាញខ្លាំងមែនទែន ពិន្ទុឡើងរហូតដល់ ២៦-២៨ ទើបម៉ាឡេស៊ី យកឈ្នះបាន ខណៈសិតទី៣ ខាងកម្ពុជាហាក់បន្ធូរដៃដោយចាញ់ដាច់ឆ្ងាយគឺពិន្ទុ ១២-២៥។
ជំនួបវគ្គផ្តាច់ព្រ័ត្រនេះ កីឡាករ សួន ចាន់ណារ៉ូ ប្រធានក្រុមបាល់ទះជម្រើសជាតិកម្ពុជាបាននិយាយថា ៖«នៅទីបំផុត យើងជួបគ្នាដដែល កម្ពុជា vs ម៉ាឡេស៊ី តែជួបគ្នាលើកនេះ គឺមិនមែន ៣-០ ទៀតទេ»៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


