កីឡា
មេដឹកនាំឥណ្ឌូនេស៊ី ជួបក្រុម U20 ផ្ទាល់លើកដំបូង ក្រោយ FIFA ដកសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo អមដំណើរដោយប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូនេស៊ី លោក Erick Thohir បានជួបក្រុមកីឡាករបាល់ទាត់ឥណ្ឌូនេស៊ីអាយុក្រោម២០ឆ្នាំ (U-20) នៅកីឡដ្ឋាន Gelora Bung Karno ក្នុងទីក្រុងហ្សាកាតា ដែលនេះជាការជួបផ្ទាល់លើកដំបូង ចាប់តាំងពីត្រូវបានសហព័ន្ធកីឡាបាល់បាល់ទាត់អន្តរជាតិ (FIFA) ដកហូតសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម ២០ឆ្នាំ (FIFA U-20 World Cup 2023)។

លោកប្រធានាធិបតីបានចូលទៅក្នុងទីលានបាល់ទាត់ និងបាននិយាយជាមួយគ្រូបង្វឹកក្រុមជម្រើសជាតិ លោក Shin Tae Yong។ បន្ទាប់ពីបានពិភាក្សាជាមួយគ្រូបង្វឹករួចមក លោកប្រធានបានជួបជាមួយក្រុមជម្រើសជាតិ U-20 ដើម្បីលើកទឹកចិត្តពួកគេកុំឱ្យបាក់ទឹកចិត្ត បើទោះបីជាការចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA) U-20 ឆ្នាំ២០២៣ ត្រូវបានលុបចោលក៏ដោយ។
«ទោះបីជាបែបណាក៏ដោយ ពួកគេមិនត្រូវរស់នៅក្នុងស្រមោលខកចិត្ត និងទុក្ខព្រួយឡើយ»។ សំដីគួរឲ្យកត់សំគាល់របស់លោកប្រធានាធិបតី។
កាលពីថ្ងៃសុក្រ លោក Erick Thohir បាននិយាយថា ក្រុម U-20 នឹងជួបជាមួយ Joko Widodo បន្ទាប់ពីការលុបចោលរបស់ឥណ្ឌូនេស៊ីក្នុងនាមជាម្ចាស់ផ្ទះ U-20 World Cup 2023 ។

ជាមួយនឹងការលុបចោល ក្រុម U-20 ឥណ្ឌូណេស៊ី ក៏មិនអាចចុះឈ្មោះក្នុងការប្រកួតនៅឆ្នាំនេះបានផងដែរ។
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ បានដកប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ U-20 World Cup 2023 កាលពីថ្ងៃពុធ បន្ទាប់ពីជំនួបរវាងប្រធាន FIFA លោក Gianni Infantino និងប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូនេស៊ី លោក Erick Thohir។
កន្លងមកមានការច្រានចោលពីភាគីជាច្រើន រួមទាំងប្រធានតំបន់ប្រឆាំងនឹងក្រុមជម្រើសជាតិអ៉ីស្រាអែល ដើម្បីចូលរួមការប្រកួត U-20 World Cup 2023។

ការលុបចោលឋានៈជាម្ចាស់ផ្ទះដោយស្វ័យប្រវត្តិ ដោយសារឥណ្ឌូនេស៊ីមិនអាចទទួលបានកៅអីក្នុងវគ្គជម្រុះ បន្ទាប់ពីមិនអាចឡើងដល់កំពូលទាំង៤ក្រុមក្នុងពានរង្វាន់ U-20 Asian Cup ឆ្នាំ២០២៣៕
អត្ថបទ៖ មន្នីរ័ត្ន
ប្រភព៖ bola.com
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


