កីឡា
Messi គ្រោងដើរចេញពី PSG រដូវក្តៅនេះ ខណៈគ្រួសាររបស់ខ្លួនចង់ទៅ Barcelona វិញ
Lionel Messi ត្រៀមផ្លាស់ប្តូរចិត្ត ក្នុងការចាកចេញពីក្លឹបអ្នកមាន Paris Saint-Germain នៅរដូវក្តៅនេះ។ ស្របពេលកុងត្រារបស់ខ្លួននឹងអស់នាចុងបញ្ចប់រដូវកាលនេះ ដោយក្លឹបយក្សរបស់បារាំងអាចផ្តល់ឱ្យរូបគេមួយឆ្នាំទៀត។
ពេលការប្រកួត World Cup នៅប្រទេសកាតា រដូវរងាឆ្នាំ ២០២២ គ្រាដែល Messi បានជួយអាហ្សង់ទីនឈ្នះជើងឯកពិភពលោក ឪពុករបស់ខ្លួន លោក Jorge បានបង្ហាញទៅកាន់ប្រធានក្លឹប PSG លោក Nasser Al-Khelaifi ថា Lionel បានយល់ព្រមស្នាក់នៅ។

ទោះបីជាយ៉ាងណា ឥឡូវនេះ យោងតាមសារព័ត៌មានបារាំង L’Equipe បានឲ្យដឹងថា Messi និងក្លឹបយក្សបារាំង ជិតឈានដល់ការចែកផ្លូវគ្នាហើយ។ កីឡាករជើងចាស់រូបនេះនឹងដើរចេញនៅពេលលីគចប់ បន្ទាប់ពីការចរចាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះឃើញថា ភាគីទាំងពីរខ្វែងគំនិតគ្នា។
គ្រួសាររបស់កីឡាកររូបនេះចង់វិលត្រឡប់ទៅ ទីក្រុង Barcelona វិញជាកន្លែងដែលគេបានចំណាយពេលស្ទើរពេញមួយអាជីព មុនពេលផ្លាស់ទៅទីក្រុង Paris ក្នុងឆ្នាំ២០២១។
PSG ចង់ឱ្យ Messi កាត់បន្ថយប្រាក់ខែ ២៥% លើកិច្ចសន្យាដែលទទួលបានកម្រៃបាន ២៥.៦លានផោនក្នុងមួយឆ្នាំ ដោយសារបញ្ហារបស់ពួកគេមិនគោរពតាមគោលការណ៍ហិរញ្ញវត្ថុ (Financial Fair Play)។
Messi ក៏ត្រូវបានគេរាយការណ៍ថា ចង់បានការធានាលើអ្នកចាត់ការទូទៅ និងកីឡាករដែលក្លឹបដាក់គោលដៅនៅរដូវក្ដៅនេះ ខណៈ PSG នៅមិនទាន់អាចដោះស្រាយកង្វល់របស់ Messi បានទេ។

ភាពមិនច្បាស់លាស់អំពីអនាគតរបស់គេ បាននាំឱ្យអ្នកគាំទ្រក្លឹបសម្តែងការខកចិត្ត ដោយពេលប្រកួតក្នុងកីឡដ្ឋាន Parc des Princes អ្នកគាំទ្របានស្រែកចំអកដាក់ Messi បន្ទាប់ពីបរាជ័យក្នុងដី ជាមួយនឹងក្រុម Lyon។
អតីតក្លឹប Barcelona របស់ Messi ត្រូវបានគេនិយាយថា កំពុង ‘ចាប់ផ្តើមការវាយលុក’ ដើម្បីបញ្ចុះបញ្ចូលតារារូបនេះឱ្យត្រឡប់ទៅ Nou Camp វិញក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន៕
អត្ថបទ៖ មន្នីរ័ត្ន
ប្រភព៖ dailymail.co.uk
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


