Connect with us

កីឡា

កម្ពុជា វាយ​​បក​​យក​​ឈ្នះ​​ក្រុម​​ខេត្ត​ សាន​តុង​ របស់ចិន​​ដោយ​លទ្ធផល ៣-១

បានផុស

នៅ

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​ជម្រើស​​ខេត្ត​សានតុង​របស់​ប្រទេស​ចិន​ដោយ​លទ្ធផល ៣-១ ក្នុង​ការ​មិត្តភាព​អន្តរជាតិ​ដើម្បី​ត្រៀម​ស៊ីហ្គេម លើក​ទី​៣២ របស់​ប្រទេស​កម្ពុជា។

ការ​​ប្រកួត​សិតទី​១ ក្រុម​ភ្ញៀវ​បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​កម្ពុជា​ដោយ​លទ្ធផល ២១-២៥ ប៉ុន្តែ​​កម្ពុជា​បាន​វាយ​បក​យក​ឈ្នះ​៣​សិត​ចុង​ក្រោយ​​គឺ​សិតទី​២​ដោយ​​ពិន្ទុ ២៥-១៥, សិត​ទី​៣​ដោយ​ពិន្ទុ ២៥-១៩ និង​សិត​ទី​៤​ ដោយ​ពិន្ទុ ២៥-១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​ប្រកួត​មិត្តភាព​កម្តៅ​សាច់​ដុំ​ទល់​នឹង​ក្រុម​ខេត្ត​សានតុង​លើក​ទី​១ ហើយ​ក្រុម​ទាំង​ពីរ​នឹង​​ជួប​ប្រកួត​គ្នា​ម្តង​ទៀត​នៅ​ថ្ងៃ​ទី៧ ខែ​មេសា វេលា​ម៉ោង​៦​ល្ងាច នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​។

​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​បាន និង​ខិត​ខំ​​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ហ្វឹក​ហាត់ ក៏​ដូច​ជា​ប្រកួត​​មិត្តភាព​អន្តរជាតិ​ ​ដើម្បី​ដក​ស្រង់​បទ​ពិសោធ​​សម្រាប់​ត្រៀម​​ប្រកួត​កីឡា​​ស៊ីហ្គេម លើក​ទី​៣២ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ ខណៈ​ការ​ចាប់​ឆ្នោត​ កម្ពុជា​ស្ថិត​នៅ​ពូល A ជា​មួយ​ឥណ្ឌូណេស៊ី​ និង សិង្ហបុរី៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម