កីឡា
Thiago ត្រូវបានថៃដកខ្សែក្រវាត់ WMO តម្លៃខ្លួនក៏អត់បានទៀត
អ្នកប្រដាល់ប្រេស៊ីល Thiago Teixeira កាលពីម្សិលមិញនេះត្រូវបានស្ថាប័នប្រដាល់មួយថៃពិភពលោកបានចេញសេចក្តីប្រកាសពីការដកហូតខ្សែក្រវ៉ាត់មួយថៃពិភពលោក (WMO) បន្ទាប់ពីរូបគេបានគ្រប់គ្រងត្រឹមរយៈពេល៦ថ្ងៃប៉ុណ្ណោះ។
កីឡាករប្រេស៊ីលដែលប្រកួតតំណាងឲ្យគុនខ្មែររូបនេះបានឈ្នះខ្សែក្រវាត់ តាមការផ្តួលកីឡាករអង់គ្លេស Joe Craven ក្នុងទឹកទី២ នៅកម្មវិធីប្រដាល់ Apex Fight Series កាលពីយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ន នៅប្រទេសអាល្លឺម៉ង់។

ការប្រកួតនោះ Thiago កាន់ទង់ជាតិកម្ពុជាទាំងពេលថ្លឹងទម្ងន់ ឡើងប្រកួត និងទទួលខ្សែក្រវាត់។ ក្រោយពេលទទួលខ្សែក្រវាត់ រូបគេថែមទាំងអរគុណដល់អ្នកគាំទ្រកម្ពុជាដែលបានស្រឡាញ់រូបគេយ៉ាងខ្លាំង។ កីឡាករបាននិយាយថា ៖«ជាដំបូង ខ្ញុំសូមថ្លែងអំណរព្រះគុណព្រះយេស៊ូ។ ខ្ញុំសូមអរគុណដល់អ្នកគាំទ្ររបស់ខ្ញុំគឺ Rami អរគុណអ្នកម្តាយរបស់ខ្ញុំនៅប្រេស៊ីល ហើយអរគុណអ្នកគាំទ្រគុនខ្មែរ។ សូមអរគុណខ្លាំងណាស់ដល់អ្នកគាំទ្រកម្ពុជា។ ពួកគាត់ស្រឡាញ់ចូលចិត្តខ្ញុំខ្លាំងណាស់»។
នៅថ្ងៃទី៤ ខែមេសា រូបគេបានធ្វើដំណើរមកដល់ប្រទេសកម្ពុជាដោយទទួលការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រកម្ពុជានៅអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ។ ពេលនោះរូបគេបាននិយាយថា ខ្លួនឈប់ប្រកួតជាមួយកីឡាករកម្ពុជាហើយ ហើយនឹងប្រកួតតំណាងឲ្យគុនខ្មែរទៀត។

ជាមួយគ្នានេះសាក់យន្តគាថាដែលរូបគេធ្លាប់មានលើដងខ្លួនកន្លងមកជាភាសាថៃក៏ត្រូវបានលុបចេញជំនួសវិញដោយយន្តគាថាខ្មែរ។
ឥរិយាថបមួយចំនួនខាងលើនេះហើយត្រូវបាន ស្ថាប័នប្រដាល់មួយថៃ មិនពេញចិត្ត និងសម្រេចដកហូតខ្សែក្រវាត់ពី Thiago ថែមទាំងដាក់បំរាម មិនឲ្យប្រកួតនានានៅពេលខាងមុខថែមទៀតផង។ អ្វីដែលគួរឲ្យកត់សំគាល់មួយទៀតនោះ តម្លៃខ្លួនប្រមាណ៣៥០០ដុល្លារអាមេរិកពីការប្រកួតកាលពីថ្ងៃទី១ ខែមេសា កីឡាករប្រេស៊ីលរូបនេះមិនបានទទួលឡើយ។
បន្ទាប់ពីថៃប្រកាសដកខ្សែក្រវាត់ និងហាមប្រកួតជាផ្លូវការ កាលពីយប់មិញនេះ Thiago ដែលកំពុងនៅប្រទេសកម្ពុជាបានបញ្ជាក់ថា រូបគេនឹងចេញសេចក្តីថ្លែងការណ៍លំអិតជុំវិញករណីនេះ។ «សូមអរគុណដល់អ្នករាល់គ្នា។ សន្តិភាពនៅក្នុងក្បាច់គុន»៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


