កីឡា
Buriram មិនអនុញ្ញាតឱ្យកីឡាករ១រូបចូលរួមស៊ីហ្គេមនៅកម្ពុជា ព្រោះ Leicester ផ្ដល់កុងត្រា
Suphanat Mueanta ទទួលបានការផ្តល់កិច្ចសន្យាពីក្លិប Leicester City របស់លីគកំពូលអង់គ្លេស ហើយគ្រោងនឹងហោះហើរទៅកាន់ប្រទេសបែលហ្ស៊ិក នៅរដូវក្តៅនេះដើម្បីបំពេញប័ណ្ណការងាររបស់គេ។
ព័ត៌មានចុងក្រោយបង្អស់បានចេញផ្សាយថា សមាជិកក្រុមជម្រើសជាតិថៃ និងតារាវ័យក្មេងរបស់ Buriram United កីឡាករ Suphanat Mueanta បានទទួលការផ្តល់កិច្ចសន្យាផ្លូវការពីក្លិប Leicester City នៃក្របខ័ណ្ឌលីគកំពូលអង់គ្លេស Premier League។

ប្រភពពីជំរំហ្វឹកហាត់ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា របស់ U-22 ថៃ បានបង្ហើបថា ខណៈកំពុងនិយាយជាមួយក្លិបនៅលីគថៃ (Thai League 1) ទាក់ទងនឹងលទ្ធភាពនៃការអនុញ្ញាតកីឡាកររបស់ពួកគេចូលរួម SEA Games រូបគេត្រូវបានប្រធានក្លិប Buriram United លោក Newin Chidchob ប្រាប់ថា Buriram មានឆន្ទៈ អនុញ្ញាតកីឡាករបាល់ទាត់ទាំងអស់មានសិទ្ធិសម្រាប់ការប្រកួតក្នុងតំបន់នាពេលខាងមុខ លើកលែងតែកីឡាករ Suphanat។
មន្ត្រីសហព័ន្ធដែលត្រៀមស៊ីហ្គេម មិនបញ្ចេញឈ្មោះបានចែករំលែកទៀតថា៖ «Buriram United រីករាយក្នុងការអនុញ្ញាតកីឡាករដែលមានសិទ្ធិទាំងអស់សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា ប៉ុន្តែលើកលែងតែ Suphanat។ នេះដោយសារ Suphanat ត្រូវបានផ្តល់កុងត្រាពីក្លិប Leicester City ហើយត្រូវទៅអឺរ៉ុបភ្លាមៗ បន្ទាប់ពីរដូវកាល Thai League 1 បញ្ចប់»។
Suphanat នឹងត្រូវបានបញ្ជូនទៅក្លិប OH Leuven ដែលជាក្រុមមួយនៅក្នុងលីគកំពូលបែលហ្ស៊ិក ដែលជាក្លិបរបស់សម្ព័ន្ធ King Power International Group របស់ប្រទេសថៃ (ជាម្ចាស់ដូចគ្នាជាមួយ Leicester City) ដើម្បីចាប់ផ្តើមការស្នើសុំប័ណ្ណការងាររបស់គេ។

ការទទួលបាននេះនឹងអនុញ្ញាតឱ្យកីឡាករវ័យ ២០ឆ្នាំបំពេញតាមលក្ខណៈវិនិច្ឆ័យដើម្បីលេងបាល់អាជីពក្នុងលីគអឺរ៉ុប មុនពេលឆ្លងកាត់ដំណាក់កាលបន្ថែមដើម្បីចុះហត្ថលេខាជាមួយក្លិបនៅ Premier League៕
ប្រភព៖ មន្នីរ័ត្ន
ប្រភព៖ mainstand.co.th
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


