កីឡា
ឥណ្ឌូណេស៊ី ចង់បានអតីតគ្រូវៀតណាម លោក Park ដោយផ្តល់ប្រាក់ខែ«ដ៏ច្រើន»
សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) មានឆន្ទៈក្នុងការផ្តល់ប្រាក់ខែដ៏ច្រើន ដើម្បីនាំយកអតីតគ្រូបង្វឹកជម្រើសជាតិវៀតណាម លោក Park Hang Seo មកកាន់តំណែងជានាយកបច្ចេកទេសសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី ដើម្បីជំនួសលោក លោក Indra Sjafri ដែលបច្ចុប្បន្នកំពុងដឹកនាំក្រុម U-22 ឥណ្ឌូណេស៊ី ត្រៀមស៊ីហ្គេមនៅកម្ពុជា។
កាសែត Suara បានផ្សាយពីដំណើរការថា ៖«គ្រូបង្វឹក Park Hang Seo កំពុងស្ថិតក្នុងដំណើរការចរចាជាមួយ PSSI។ លោកត្រូវបានគេនិយាយថា នឹងត្រៀមខ្លួនជួយក្រុមឥណ្ឌូណេស៊ី ឆ្ពោះទៅរកគោលដៅនៃការឈ្នះកៅអីទៅកាន់ជើងឯកពិភពលោក ឆ្នាំ២០២៦»។
PSSI ចង់ឱ្យគ្រូបង្វឹក Park Hang Seo អង្គុយក្នុងតំណែងជានាយកបច្ចេកទេសដើម្បីដើរតួនាទីជាមគ្គុទ្ទេសក៍ មិនមែនដឹកនាំក្រុមឥណ្ឌូណេស៊ីផ្ទាល់នោះទេ។ ថ្មីៗនេះ សហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី បានត្រៀមរួចជាស្រេចក្នុងការបញ្ចប់កិច្ចសន្យាជាមួយគ្រូបង្វឹក Shin Tae Yong ជាមុន។ ហេតុផលគឺចាប់ពីពេលនេះរហូតដល់ដាច់ឆ្នាំ (នៅពេលកិច្ចសន្យារបស់គ្រូបង្វឹកជនជាតិកូរ៉េចប់) ក្រុមឥណ្ឌូណេស៊ី នឹងមិនចូលរួមក្នុងការប្រកួតណាមួយឡើយ។
ប្រភពព័ត៌មានបានអធិប្បាយពីលោក Park Hang Seo ថា ៖«គ្រូបង្វឹកជនជាតិកូរ៉េមិនមែនជាមនុស្សចម្លែកសម្រាប់បាល់ទាត់អាស៊ីអាគ្នេយ៍ទេ។ គាត់បានបង្ហាញសមត្ថភាពដ៏អាស្ចារ្យដោយទទួលបានសមិទ្ធផលល្អជាមួយវៀតណាម។ ក្រោយចាកចេញពីប្រទេសវៀតណាម គ្រូបង្វឹក Park Hang Seo ទំនេរពីការងារ។ វាមិនច្បាស់ថាតើលោកនឹងត្រឡប់មកធ្វើជាគ្រូបង្វឹកឬអត់នោះទេ»។
ប្រភពសារព័ត៌មានបានបញ្ជាក់ថា លោក Park Hang Seo ទទួលបានប្រាក់ខែ ៥០ ០០០ដុល្លារក្នុង១ខែកាលនៅវៀតណាម ប៉ុន្តែតំណែងជានាយកបច្ចេកទេសនៅឥណ្ឌូណេស៊ីនឹងទទួលបានដ៏ច្រើនលើសជាងនៅវៀតណាម។
ជាមួយគ្នានេះ លោក Park Hang Seo នឹងមកក្លិប Hanoi Police នៃលីគវៀតណាម ដើម្បីធ្វើការជានាយកបច្ចេកទេស។ ទោះជាយ៉ាងណា ប្រធានក្លិបមួយបានបដិសេធព័ត៌មាននេះ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ postsen
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ